មហាសេដ្ឋី Bill Gates និងភរិយារបស់អតីតប្រធានាធិបតីអាមេរិកលោកស្រី Michelle Obama ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមមនុស្សដែលមានការកោតសរសើរបំផុតនៅលើពិភពលោក
បុគ្គលជោគជ័យ August 1, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ YouGov បានបោះពុម្ពផ្សាយការសិក្សាប្រចាំឆ្នាំរបស់ខ្លួនអំពីតួលេខនៃបុគ្គលដែលគួរឱ្យកោតសរសើរបំផុតនៅលើពិភពលោក ដោយនៅក្នុងនោះគេបានធ្វើការបែងចែកជាពីរប្រភេទគឺ ស្រ្តីដែលទទួលបានការកោតសរសើរបំផុត ដែលមានបុគ្គលល្បីៗចំនួន ៣០ រូប និងបុរសដែលទទួលបានការកោតសរសើរបំផុត ដែលមានបុគ្គលល្បីៗចំនួន ២០ រូបត្រូវបានទទួលការតែងតាំងសម្រាប់ធ្វើការស្ទង់មតិតាមរយៈអ៉ីធឺណេត ក្នុងប្រទេសចំនួន ៤១ ដែលមានអ្នកចូលរួមជាង ៤២,០០០ នាក់។

ជាលទ្ធផលភរិយារបស់អតីតប្រធានាធិបតីអាមេរិកលោកស្រី Michelle Obama បានឈរនៅលើបញ្ជីស្ត្រីដែលត្រូវបានគេកោតសរសើរបំផុតនៅលើពិភពលោកនៅឆ្នាំ ២០១៩ ដោយទទួលបានចំណាត់ទី១ ក្នុងចំណោមស្រ្តីទាំង ៥ រូបដូចជា Oprah Winfrey, Angelina Jolie, មហាក្សត្រី Elizabeth II និង Emma Watson។ ដោយឡែកសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានរក្សាតំណែងរបស់ខ្លួនក្នុងចំណាត់ថ្នាក់ទី១ ជាបុរសដែលទទួលបានការកោតសរសើរបំផុតលើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ក្នុងចំណោមបុរស ៥ រូបដូចជាអតីតប្រធាធិបតី Barack Obama, កំពូលតារាសម្ដែង Jackie Chan, ប្រធានាធិបតីចិនJinping និង មហាសេដ្ឋី Jack Ma ៕

អត្ថបទ៖ លីនី