សិង្ហបុរី៖ ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) បានបង្ហាញកាលពីថ្ងៃសុក្រថា នៅពេលមានកំណើនសេដ្ឋកិច្ចទាបជាងមុន ទិន្នផលផលិតកម្មសិង្ហបុរីបានធ្លាក់ចុះ ៦.៩% នៅក្នុងខែមិថុនា បើធៀបនឹងឆ្នាំមុន។ ដោយឡែកផ្អែកលើមូលដ្ឋានប្រចាំខែ ផលិតកម្មបានកើនឡើង ១.២% នៅក្នុងខែមិថុនាឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបន្តកើតឡើងបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនកើនឡើងក្នុងកម្រិតទាបបំផុត ០.១% នៅក្នុងត្រីមាសទី២ ដោយសេដ្ឋវិទូបានឲ្យដឹងថា ការផលិតដែលមានត្រឹមតែ ១ ភាគ ៥ នៃសេដ្ឋកិច្ចគឺ ជាការមូលហេតុដ៏ចំបងដែលអូសទាញការធ្លាក់ចុះនេះ។
ប្រភពដដែលបានបន្តថា ទិន្នផលបានធ្លាក់ចុះ ៩.៩% ដោយមិនរាប់បញ្ចូលផលិតកម្មជីវវេជ្ជសាស្រ្ត ដោយផ្នែកសារធាតុគីមីបានថយចុះ ៣.៣% វិស័យវិស្វកម្មដឹកជញ្ជូនទិន្នផលបានធ្លាក់ចុះ ១៤.២% ផ្នែកវិស្វកម្មដែនសមុទ្រនិងសមុទ្របានធ្លាក់ចុះ ៣៣.៣% និងវិស័យអេឡិចត្រូនិក ទិន្នផលបានធ្លាក់ចុះ ១៨.៨% ដោយគ្រប់ផ្នែកទាំងអស់សុទ្ធតែត្រូវបានកត់ត្រាពីការផលិតចុះទាប។ គួរបញ្ចាក់ផងដែរថា ទោះបីជាទិន្នផលផលិតកម្មសិង្ហបុរីធ្លាក់ចុះក៏ពិតមែន តែក្នុងមួយឆ្នាំៗវិស័យផលិតជីវវេជ្ជសាស្ដ្របានកើនឡើង ៩.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទិន្នផលឱសថបានកើនឡើង ៥.៣% ដោយសារការសម្រេចបាននូវផលិតកម្មវេជ្ជសាស្រ្តខ្ពស់ ហើយផ្នែកវេជ្ជសាស្ត្របានកើនឡើង ៤.២% ដោយសារតែតម្រូវការនៃការនាំចេញឱសថកាន់តែច្រើន៕
អត្ថបទ៖ លីនី


