យោងតាមសារព៌ត័មានរបស់វៀតណាមបានឲ្យដឹងថា លំហូរទុនវិនិយោគបរទេសបានជួយឲ្យវៀតណាមបង្កើនទុនបម្រុងបរទេសរបស់ខ្លួនទ្វេដងលកាលពី ៣ ឆ្នាំមុន ដោយត្រូវបានគេកត់សម្គាល់ថា ទុនបម្រុងបរទេសគ្រប់គ្រាន់ គឺជាប្រភពដ៏សំខាន់មួយដើម្បីជួយឲ្យអត្រាប្តូរប្រាក់ដុល្លារ / ដុងរបស់ធនាគារកណ្តាលមានស្ថិរភាព។ ជាក់ស្ដេងទុនបម្រុងនេះ នឹងបន្តប្រើប្រាស់សម្រាប់ការធ្វើការសម្របសម្រួលយ៉ាងសកម្មទៅលើទីផ្សាររូបិយវត្ថុ ដោយធានាឱ្យមានស្ថិរភាពរូបិយប័ណ្ណដែលបង្ហាញថាប្រាក់បំណុលវៀតណាមទំនង ជាមានការប្រែប្រួលបន្តិចបន្តួចក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
អ្នកជំនាញជាតិ និងអន្តរជាតិបានព្យាករណ៍ទុកថា ប្រាក់ដុងនៅតែមានស្ថិរភាព ធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេលខ្លីដោយសារតែលំហូរ FDI ដ៏រឹងមាំ និងការខ្ចីប្រាក់បរទេសដោយធនាគារក្នុងស្រុក។ ជាមួយគ្នានេះក្រុមអ្នកវិភាគមកពី Fitch Solutions បានឱ្យដឹងថាកម្ពស់អត្រាប្ដូរប្រាក់ដុង នឹងធ្លាក់ចុះបន្តិចម្តងៗ នៅក្នុងឆ្នាំ ២០១៩ នេះ ហើយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ក្រុមអ្នកវិភាគបានកែសម្រួលការព្យាករណ៍ជាមធ្យមរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ដល់ទៅ ២៣,៣០០ ដុងក្នុងមួយដុល្លារពី ២៣,៤៤០ ដុងក្នុងមួយដុល្លារកាលពីខែមេសា ដោយគិតពីស្ថិរភាពនៅត្រីមាសទី១ នៃឆ្នាំ ២០១៩។
ទន្ទឹមនឹងនេះដែរក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Saigon Securities Incorporation បាននិយាយថាមិនមានការផ្លាស់ប្តូរច្រើននៅក្នុងទីផ្សារអន្ដរជាតិទេ ហើយការផ្គត់ផ្គង់និងតម្រូវការរូបិយប័ណ្ណបរទេសនៅក្នុងទីផ្សារក្នុងស្រុកមានតុល្យភាព ជាមួយនឹងបម្រែបម្រួលអត្រាប្តូរប្រាក់ដុល្លារ/ដុង នឹងនៅថេរក្នុងចន្លោះ ២៣,២០០ ដុងក្នុងមួយដុល្លារ។ មិនតែប៉ុណ្ណោះប្រាក់ដុងនៅតែរក្សាស្ថេរភាពធៀបនឹងប្រាក់ដុល្លារដែលមានតម្លៃប្រហែល ២៣,២០០ ដុងក្នុងមួយដុល្លារគិតចាប់ពីខែមេសា និងមានជាមធ្យម ២៣,២៥០ ដុងក្នុងមួយដុល្លារក្នុងមួយឆ្នាំ។
យ៉ាងណាមិញអ្នកជំនាញបានសន្មត់ថាការរពឹងទុកនេះនឹងនៅតែមានស្ថេរភាព ដោយសារលំហូរទុនវិនិយោគដោយផ្ទាល់របស់បរទេស (FDI) នៅតែបន្តរឹងមាំក្នុងឆ្នាំ ២០១៩ ហើយប្រទេសនឹងបន្តទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ដែលប្រមូលផ្តុំនៅក្នុងប្រទេសចិន មកកាន់អាស៊ី ជាពិសេសវៀតណាមផ្ទាល់ ដោយសារតែគោលនយោបាយវិនិយោគទុន និងពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសការចំណាយទាបទៅលើកម្លាំងពលកម្ម៕
អត្ថបទ៖ លីនី


