មហាសេដ្ឋី li Ka shing ពន្យល់ពីមូលហេតុ ដែលលោកនិយាយថា ៖« ចំណេះដឹងនឹងផ្លាស់ប្ដូរជីវិតរបស់អ្នក ដូច្នេះត្រូវរក្សាចំណេះដឹងទាំងនេះសម្រាប់រឿងគ្រប់យ៉ាង »
បុគ្គលជោគជ័យ July 27, 2019 Chan Sreyny

លោក li Ka shing ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញចិន ដោយការខិតខំប្រឹងប្រែងតស៊ូនៅក្នុងជីវិត រហូតក្លាយជាមហាសេដ្ឋីលំដាប់ទី១ នៅហុងកុង និងអ្នកមានទ្រព្យច្រើនបំផុតទី៣០ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៩,៤ ពាន់លានដុល្លារ។ ជាមួយនឹងទ្រព្យសម្បត្តិជាច្រើនរបស់ខ្លួន លោកក៏ជាសប្បុរសជនមួយរូបដែលតែងតែចែករំលែក និងជួយដល់មូលនិធិសម្រាប់មនុស្សអ្នកខ្វះខាត លើសពីនេះក៏តែងតែផ្ដល់នូវចំណេះដឹង និងបទពិសោធរបស់លោកទៅឲ្យមនុស្សជំនាន់ក្រោយតាមរយៈការបំផុសគំនិតជាច្រើន។

ជាមួយគ្នានេះដែរមហាសេដ្ឋីល្បីឈ្មោះរូបនេះបានលើកឡើងថា៖ « ចំណេះដឹងនឹងផ្លាស់ប្ដូរជីវិតរបស់អ្នក ដូច្នេះត្រូវរក្សាចំណេះដឹងទាំងនេះសម្រាប់រឿងគ្រប់យ៉ាង »។ ដោយធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិត រហូតទទួលបានជោគជ័យជាមួយនឹងនាមជាមហាសេដ្ឋី លោកបានពន្យល់ចំពោះការលើកឡើងនេះថា៖ « ការខ្នះខ្នែងរបស់លោក និងក្ដីប្រាថ្នាចង់ឲ្យខ្លួនឯងកាន់តែល្អប្រសើរ មិនមែនគ្រាន់តែជាគំនិតសុទិដ្ឋិនិយមក្នុងការប្រើប្រាស់ ដើម្បីផ្លាស់ប្ដូរខ្លួនឯងប៉ុណ្ណោះទេ។ គាត់មានគម្រោងដ៏សាមញ្ញមួយដែលចាត់ទុកដូចជាការលេងល្បែងដែលត្រូវធ្វើតាម ដោយត្រូវធ្វើឲ្យប្រាកដថាគាត់បានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ជាមួយអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន »។

បន្ថែមពីនេះលោកបានបន្តថា៖« បន្ទាប់ពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ ខ្ញុំទទួលបានថ្ងៃឈប់សម្រាកដំបូង ហើយថៅកែរបស់ខ្ញុំត្រូវការអ្នកជំនាញសរសេរសំបុត្រ បន្ទាប់មកមិត្តរមការងារជាមួយគ្នាក៏បានណែនាំខ្ញុំ។ ថៅកែរបស់ខ្ញុំពេញចិត្តនឹងការងាររបស់ខ្ញុំ ដោយគាត់និយាយថាខ្ញុំសរសេសំបុត្របានរហ័ស និងស្អាត ហើយខ្ញុំត្រូវបានតម្លើងតំណែងជាប្រធាននាយកដ្ឋានតូចមួយ ដូច្នេះហើយទើបខ្ញុំតែងតែជឿជាក់ថាចំណេះដឹងអាចផ្លាស់ប្តូរជីវិតរបស់យើង »៕

អត្ថបទ៖ លីនី