ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូង កើនឡើងជាង ៦% នៅក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ នេះ
សេដ្ឋកិច្ច July 27, 2019 Chan Sreyny

យោងតាមទិន្នន័យរបស់ការិយាល័យគយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូងបានកើនឡើងនៅក្នុងពាក់កណ្តាលឆ្នាំ ២០១៩ តាមតម្រូវការសម្រាប់រថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការកើនឡើងការនាំចេញនេះក្នុងចំនួន ១៩,៨ ពាន់លានដុល្លារនៅក្នុងអំឡុងខែមករា ដល់ខែមិថុនាពោលគឺកើនឡើង ៦.១% ដោយចំនួននៃរថយន្តដែលបាននាំចេញមាន ១,២៦ លានគ្រឿងកើនឡើង ២.១% បើធៀបទៅនឹងឆ្នាំមុន។

ប្រភពដដែលបានបន្តថា ការកើនឡើងនេះដោយសារតែតម្រូវការដ៏ចាំបាច់របស់ប្រទេស សហរដ្ឋអាមេរិក កាណាដា និងរុស្ស៊ីជាពិសេសសម្រាប់រថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទាក់ទងនឹងតម្លៃការនាំចេញរថយន្តទៅកាន់ប្រទេសទាំងបីនេះ បានកើនឡើងពីរខ្ទង់នៅក្នុងឆមាសដំបូង ដែលបានកើនឡើង ៣៩.៦% លើសឆ្នាំមុនដល់ទៅ ២,៥៩ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយស្មើនឹង ១៣.១% នៃចំនួនសរុប ពោលគឺកើនឡើង ៩.៩% កាលពីឆ្នាំមុន ខណៈពេលដែលប្រទេសអូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងបារាំងបានធ្លាក់ចុះក្នុងរយៈពេលដូចគ្នា៕

អត្ថបទ៖ លីនី