មហាសេដ្ឋី Bill Gates សន្និដ្ឋានថា អ្នកដែលមានជំនាញទាំងនេះ នឹងទទួលបានជោគជ័យនៅក្នុងទីផ្សារការងារនាពេលអនាគត
បុគ្គលជោគជ័យ July 26, 2019 Chan Sreyny

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ត្រូវបានគេស្គាល់ថាជាកំពូលមនុស្សដែលចូលចិត្តប្រមើលមើលរឿងរ៉ាវនាពេលអនាគត ដោយគាត់តែងតែធ្វើការជាមួយអ្នកបង្កើតឧស្សាហកម្ម ហើយចូលចិត្តអានសៀវភៅអំពីអនាគតរបស់មនុស្សជាតិ និងគម្រោងមូលនិធិដើម្បីជំរុញសហគមន៍។ ដោយផ្អែកលើទិន្នន័យដែលគាត់ប្រមូលបាន Bill Gates បានសន្និដ្ឋានថាមនុស្សដែលមានប្រវិត្ត និងការយល់ដឹងក្នុងផ្នែក វិទ្យាសាស្រ្ត វិស្វកម្ម និងសេដ្ឋកិច្ច ដែលជាតម្រូវការធំបំផុតនាពេលអនាគត។

នៅក្នុងការសន្និដ្ឋាននេះគាត់បានអះអាងថា កម្មករដែលមានជំនាញក្នុងមុខវិជ្ជាទាំងនោះនឹងក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរសម្រាប់ស្ថាប័នទាំងអស់ ដោយលោកបាននិយាយថា៖ « អាជីពកាងារជាច្រើននៅពេលអនាគតពិតជាត្រូវការ ចំណេះដឹងជាមូលដ្ឋាននៃវិទ្យាសាស្រ្ត ជំនាញគណិតវិទ្យា និងជំនាញសេដ្ឋកិច្ច​ »។ ដូច្នេះអ្នកមិនចាំបាច់ ក្លាយជាអ្នកជំនាញក្នុងការធ្វើសរសេរកូដ ឬ រៀបចំតារាងពេលវេលាទេ ប៉ុន្តែអ្នកត្រូវមានសមត្ថភាពក្នុងការគិតពីវិធីក្នុងការប្រើប្រាស់ជំនាញទាំងនោះដើម្បីអភិវឌ្ឍខ្លួនឯងឲ្យល្អប្រសើរ៕

អត្ថបទ៖ លីនី