សហភាពអឺរ៉ុប នឹងដាក់ពន្ធលើទំនិញអាមេរិក ៣៥ ពាន់លានអឺរ៉ូ បើសិនជាអាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មលើការនាំចូលយានយន្តរបស់ខ្លួន
សេដ្ឋកិច្ច July 24, 2019 Chan Sreyny

អង់គ្លេស៖ ប្រធានសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកសហរដ្ឋអាមេរិកជាមួយពន្ធបន្ថែមលើទំនិញដែលមានតម្លៃ ៣៥ ពាន់លានអឺរ៉ូ ប្រសិនបើវ៉ាស៊ីនតោនថ្កោលទោសពន្ធលើរថយន្តរបស់ខ្លួន។ ការព្រមានរបស់គណៈកម្មាធិការពាណិជ្ជកម្មអឺរ៉ុបនេះកើតមានឡើងបន្ទាប់ពី ផែនការមួយរបស់អុឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងកម្រិតសមស្របមួយ ត្រូវបានផ្អាក។

សេចក្ដីថ្លែងការយ៉ាងខ្លាំងក្លារបស់គណៈកម្មាធិការពាណិជ្ជកម្មអឺរ៉ុប ទៅកាន់សមាជិកសភាដែលទើបនឹងជាប់ឆ្នោតថ្មីៗនេះ បានរំលឹកផងដែរថា ភាពតានតឹងនៅលើសកលលោកនៅតែបន្តកើនឡើង បើទោះបីជាសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន រាងធូរស្បើយក៏ដោយ។ បន្ថែមពីនេះសហភាពអុឺរ៉ុប បានរៀបចំរួចជាស្រេចនៅក្នុងការតម្លើងពន្ធទៅលើអាមេរិកក្នុងតម្លៃ ៣៥ ពាន់លានអឺរ៉ូ ប្រសិនបើអាមេរិកនៅតែមិនអាចឈានទៅរកកិច្ចចរចាណាមួយ ដើម្បីដោះស្រាយពីបញ្ហានេះ។

គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តបែបនេះកើតមានឡើងបន្ទាប់ពីការធ្លាក់ចុះតម្លៃពន្ធ ដែលនៅតែបន្តកើតមានឡើងបន្ទាប់ពីអាមេរិកបានបង្កើនតម្លៃពន្ធលើដែក និងអាលុយមីញ៉ូមពីអឺរ៉ុប។ ជាពិសេសប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មលើការនាំចូលយានយន្ត ពីអុឺរ៉ុប ដោយការចោទប្រកាន់ថា រថយន្តអឺរ៉ុបអាចជាការគំរាមកំហែងផ្នែកសន្តិសុខជាតិនៅសហរដ្ឋអាមេរិក ដែលសហភាពអឺរ៉ុបគិតថាការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់៕

អត្ថបទ៖ លីនី