Tim Cook បង្ហាញពីគន្លឹះជួយស្ដារក្រុមហ៊ុន Apple ពីការបែកបាក់
បុគ្គលជោគជ័យ July 24, 2019 Chan Sreyny

ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ៤ ដូចជាក្រុមហ៊ុន Apple, Facebook, Amazon និង Google ត្រូវបានបែងចែកដោយនិយតករក្រុងវ៉ាស៊ីនតោន។ អ្នកស៊ើបអង្កេតសហព័ន្ធកំពុងស៊ើបអង្កេត ដែលមានអ្នកនយោបាយឆ្វេង ស្ដាំ កំពុងបង្ហាញពីសញ្ញាថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនធំៗ ទាំង ៤ នេះទូលំទូលាយពេក ដូច្នេះត្រូវការកាត់បន្ថយ ដើម្បីរក្សានូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ​អ្នកប្រើប្រាស់ជាច្រើន ជាពិសេសប្រជាជនអាមេរិក ចាប់ផ្ដើមបាត់បង់ទំនុកចិត្តចំពោះក្រុមហ៊ុនទាំង ៤ នេះ ក្នុងការដាក់ពត៌មានផ្ទាល់ខ្លួន និងភាពឯកជនរបស់ពួកគេ ដែលអាចនឹងបង្កគ្រោះថ្នាក់។

ទាក់ទិននឹងករណីនេះ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហាញថាក្រុមហ៊ុនរបស់ខ្លួនមិនមានទិន្នន័យទូលំទូលាយពេកនោះទេ​ ប៉ុន្តែដើម្បីយុត្តិធម៌ក្រុមហ៊ុនគួរតែទទួលបានការពិនិត្យពិច័យយ៉ាងហ្មត់ចត់។ ជាក់ស្ដែងនៅក្នុងចំណោមក្រុមហ៊ុនទាំង ៤ មានតែក្រុមហ៊ុន Apple ប៉ុណ្ណោះដែលយល់ព្រមឲ្យធ្វើការពិនិត្យពិច័យ ស្របពេលដែលក្រុមហ៊ុន ៣ ផ្សេងទៀតធ្វើការបដិសេធ។ Tim Cook បានអះអាង​ដោយភាពជឿជាក់ថា គ្មានអ្វីដែលត្រូវលាក់បាំងនោះទេ ដោយលោកបានលើកឡើងពីរចំណុច​ដែលធ្វើឲ្យលោកសម្រេចចិត្តខុសពីគេ និងជួយក្រុមហ៊ុន Apple ពីការបំបែករបស់និយតករក្រុងវ៉ាស៊ីនតោនដូចជា៖

១. ហេតុអ្វីអ្នកត្រូវអោបក្រសោបការទទួលខុសត្រូវ?៖ លោក Tim Cook មិនធ្វើការបដិសេធដោយសារតែលោកគិតថា​ នៅពេលដែលអ្នកច្រានចោលការចោទប្រកាន់ និងប្រឆាំងការត្រួតពិនិត្យ កាន់តែខ្លាំង មនុស្សគ្រប់គ្នានឹងដាក់ការសង្ស័យទៅលើអ្នកកាន់តែច្រើនដូចគ្នា ហើយពួកគេនឹងគិតថា​អ្នកកំពុងលាក់បាំងអ្វីមួយ ពួកគេនឹងចាកចេញពីអ្នក។ សម្រាប់ក្រុមហ៊ុន វាអាចពិបាកក្នុងការបើកចំហរ ប៉ុន្តែផ្តល់ឱ្យអ្នកដទៃនូវអារម្មណ៍ថាអ្នកពិតប្រាកដ គឺជាសកម្មភាពដែលមានសុវត្ថិភាពបំផុត។

២. ហេតុអ្វីភាពត្រឹមត្រូវពិតប្រាកដនាំមកនូវសុវត្ថិភាព?៖ ត្រង់ចំណុចនេះលោកយល់ឃើញថា និយ័តករ និងអ្នកមើលការខុសត្រូវសាធារណៈក៏ដូចជាអតិថិជនផ្សេងៗទៀតដែរ ពួកគេចង់បានភាពត្រឹមត្រូវ។ ដូច្នេះប្រសិនបើនិយតករ និងអ្នកសារព័ត៌មានជឿជាក់ថាក្រុមហ៊ុនរបស់អ្នកស្ថិតក្នុងភាពត្រឹមត្រូវ និងពិតប្រាកដ គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលពួកគេសាកល្បង នោះពួកគេនឹងមិនសាកល្បងម្ដងទៀតទេ។ ហើយភាពពិតប្រាកដគ្រាន់តែជាការទាក់ទងគ្នារវាងតម្លៃ និងសកម្មភាពរបស់អ្នកប៉ុណ្ណោះ ហើយរាល់សកម្មភាពរបស់អ្នកនឹងនាំឲ្យពួកគេទុកចិត្តអ្នក៕

អត្ថបទ៖ លីនី