ទោះបីក្រុមហ៊ុនមួយចំនួនរើរោងចក្រចេញពីចិនក៏ដោយ ក៏ចិននៅតែមានក្រុមហ៊ុនច្រើនជាងអាមេរិក ដែលស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនកំពូលៗទាំង ៥០០
សេដ្ឋកិច្ច July 23, 2019 Chan Sreyny

យោងតាមសារព៌ត័មានក្នុងស្រុកមួយបានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបានចុះទៅក្នុងបញ្ជីឈ្មោះក្រមហ៊ុនកំពូលៗទាំង ៥០០ នៅលើពិភពលោកក្នុងបញ្ជីទស្សនាវដ្តី Fortune ក្នុងឆ្នាំនេះច្រើនជាងសហរដ្ឋអាមេរិក ហើយក៏ជាលើកដំបូងរបស់ចិនផងដែរ។ ក្រុមហ៊ុនសរុបចំនួន ១២៩ រួមបញ្ចូលទាំងក្រុមហ៊ុនតៃវ៉ាន់ចំនួន ១០ ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនធំបំផុតនៅលើពិភពលោកដោយប្រតិបត្តិការចំណូល នេះបើយោងតាមការបង្ហាញរបស់បញ្ជីរាយឈ្មោះកាលពីថ្ងៃចន្ទ។

តួលេខរបស់ប្រទេសចិនបានកើនឡើងពី ១២០ ក្រុមហ៊ុនកាលពីឆ្នាំមុន ខណៈពេលចំនួនក្រុមហ៊ុនអាមេរិកមានត្រឹមតែ ១២១ ក្រុមហ៊ុន នៅឆ្នាំនេះដែលតិចជាងឆ្នាំមុនមាន ១២៦ ក្រុមហ៊ុន។ ក្រៅពីនេះកោះតៃវ៉ាន់មាន ១១៩ ក្រុមហ៊ុនមកពីចិនដីគោក និងហុងកុងនៅក្នុងបញ្ជីនេះ ដែលស្ទើរតែស្មើនឹងសហរដ្ឋអាមេរិក ហើយក៏ត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តផងដែរសម្រាប់ការផ្លាស់ប្ដូរមួយនេះ។

បន្ថែមពីនេះ ក្រុមហ៊ុន SOEs ចំនួន៣ ដូចជា Sinopec Group, China National Petroleum និង Grid របស់រដ្ឋ ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ នៅឆ្នាំនេះដូចគ្នា។ ស្របពេលដែលក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart បានរក្សាតំណែងលេខមួយក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ហើយក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីបានទទួលចំណាត់ថ្នាក់លេខ ៥ ។ លើសពីនេះទៅទៀតក្រុមហ៊ុនចិនចំនួន ១៣ ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលចូលរួមថ្មីចំនួន ២៥ ផងដែរ ដោយក្រុមហ៊ុន Gree Electric Appliances និងក្រុមហ៊ុន Xiaomi Corporation ស្ថិតក្នុងចំណោមអ្នកចូលថ្មីដែលធំជាងគេ ខណៈដែលក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតរបស់ចិនតាមរយៈការលក់ គឺជាក្រុមហ៊ុនដែលស្ទុះឡើងលឿនបំផុតនៅទូទាំងពិភពលោកដែលកើនឡើង ១៧៦ សាខាក្នុងឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ លីនី