មហាសេដ្ឋី Li Ka Shing បង្ហើបពីគន្លឹះដែលធ្វើឲ្យគាត់ទទួលបានជោគជ័យ ក្លាយជាបុរសដែលមានបំផុតនៅអាស៊ី
បុគ្គលជោគជ័យ July 22, 2019 Chan Sreyny

ចាប់តាំងពីការចាប់ផ្តើមដ៏រាបស្មើលក់ខ្សែក្រវ៉ាត់ និងខ្សែនាឡិកាប្លាស្ទិច តម្លៃទ្រព្យសម្បត្តិរបស់លោក Li Ka Shing ឥឡូវនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣៤,៦ ពាន់លានដុល្លារអាមេរិក។ នៅក្នុងដំណើរជីវិតរបស់លោកដែលអាចក្លាយជាបុគ្គលជោគជ័យ និងមហាសេដ្ឋីនៅហុងកុង គាត់មិនបានរៀនសូត្របានច្រើននោះទេ ដោយសារត្រូវភៀសខ្លួនពីស្រុកកំណើតទៅកាន់ហុងកុង នៅពេលមានសង្រ្គាម។

ប៉ុន្តែមហាសេដ្ឋីដ៏ល្បីល្បាញរូបនេះ មិនបានបោះបង់ចោលអនាគតត្រឹមនោះឡើយ ដោយខិតខំប្រឹងប្រែងរហូតមកទល់បច្ចុប្បន្នគាត់មានក្រុមហ៊ុនជាច្រើនរួមទាំងរោងចក្រដំបូងរបស់គាត់ Cheung Kong Industries និង Hutchison Whampoa ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗ នៅចក្រភពអង់គ្លេស ក្រុមហ៊ុនកាណាដា និងសហរដ្ឋអាមេរិក។ ខាងក្រោមនេះជាវិធីដែលគាត់បើកក្រុមហ៊ុនរបស់គាត់ និងពីរបៀបដែលគាត់ចំណាយពេលវេលាទំនេររបស់គាត់ ដោយសហគ្រិនវ័យក្មេងអាចរៀនសូត្រពីគាត់បាន៖

១. ត្រូវកោតសរសើរនូវវដ្តជីវិតរបស់ខ្លួនឯង៖ លោក Li Ka Shing បានណែនាំដល់សហគ្រិនវ័យក្មេងឱ្យចេះចាប់យកស្ថានភាពរបស់ពួកគេ ហើយចាប់ផ្ដើមអាជីវកម្ម ឬ ព្យាយាមរកអាហារប្រចាំថ្ងៃរបស់អ្នក គឺគ្មានអ្វីគួរឱ្យខ្មាសឡើយ។ អ្នកចាប់ផ្តើមវ័យក្មេងដោយគ្មានប្រាក់កាសគ្មានកេរ្តិ៍ឈ្មោះ ហើយអ្នកប្រឹងប្រែងធ្វើការដើម្បីជីវិតកាន់តែប្រសើរឡើង នោះហើយជារបៀបដែលអ្នកគួរតែកោតសរសើរចំពោះខ្លួនឯង។ ជាមួយគ្នានេះដែរ លោកតែងតែនិយាយទៅកាន់កូនពីរនាក់របស់គាត់ថា « ផ្លែឈើដែលអ្នកញ៉ាំនឹងមិនមានរសជាតិឆ្ងាញ់ ដូចផ្លែឈើដែលខ្ញុំបានញ៉ាំក្នុងកំឡុងពេលចលាចលសង្គ្រាមនោះទេ​ » ហើយនេះគឺជាអ្វីដែលលោកតែងតែកោតសរសើរខ្លួនឯង។

២. កុំឲ្យភាពអាត្មានិយមកំណត់ទៅលើជីវិតអ្នក៖ តើអ្នកដឹងទេមហាសេដ្ឋីលំដាប់ពិភពលោករូបនេះពាក់នាឡិកា ដែលមានតម្លៃត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ? ហើយគាត់ត្រូវប្រាកដថាមនុស្សគ្រប់គ្នាបានដឹងពីរឿងមួយនេះ ដើម្បីបង្ហាញថាភាពអាត្មានិយម និង ប្រាក់ដ៏ច្រើនរបស់គាត់មិនអាចគ្រប់គ្រងលើរូបគាត់បានទេ។ នៅក្នុងចំណុចនេះគាត់ក៏បានផ្ដល់ដំបូន្មានថា « នៅពេលដែលអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន វាជាពេលដែលមនុស្សជាច្រើនធ្វើល្អជាមួយអ្នក ដូច្នេះកុំគិតពីគោលបំណងរបស់ពួកគេ »។ អ្នកគ្រាន់តែរីករាយទទួលយក នូវកាដូរ និងគុណប្រយោជន៍ដែលបានមកតាមវិធីរបស់អ្នក ហើយកុំបណ្ដោយឲ្យមនុស្សចាប់យកប្រយោជន៍ពីអ្នក ដោយការធ្វើអំពើល្អជាមួយអ្នកឲ្យសោះ។

៣. បណ្ដុះចំណាប់អារម្មណ៍ក្នុងការអាន៖ លោក Li Ka Shing បាននិយាយថា « ប្រសិនបើខ្ញុំមានវិស្សមកាលដ៏កម្រខ្ញុំ នឹងចំណាយពេលអាន »។ ដោយសារតែឪពុករបស់គាត់នាយកសាលាបឋមសិក្សាមួយ មុនពេលលោកទទួលមរណៈភាព ដូច្នេះធ្វើឲ្យលោក Li អាចស្នងមកពីឪពុករបស់គាត់ដោយចូលចិត្ត ហើយស្រលាញ់ ការអាន និងការរៀនសូត្រ។ គាត់ចូលចិត្តអានសៀវភាវគ្រប់ប្រភេទ មិនថាប្រភេទប្រវត្តិវិទ្យា បច្ចេកវិទ្យា និងទស្សនវិជ្ជា ជាពិសេសសៀវភៅពាណិជ្ជកម្ម និងអ្វីដែលទាក់ទងនឹងឧស្សាហកម្មដែលធ្វើឲ្យគាត់មានសព្វថ្ងៃផងដែរ៕

អត្ថបទ៖ លីនី