សៀងហៃ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ឈ្មួញនាំចូលរបស់ចិនបានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបន្ថយពន្ធលើការនាំចូលទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ សប្ដាហ៍បន្ទាប់ពីភាគីទាំងពីរបានសម្រេចចិត្ត ក្នុងការបញ្ចប់សង្រ្គាមពាណិជ្ជកម្មនេះ។ អ្នកនាំចូលដែលមិនបញ្ចេញឈ្មោះបាននិយាយជាមួយអ្នកផ្គត់ផ្គង់អាមេរិកអំពី តម្លៃសក្តានុពល ហើយបានដាក់ពាក្យសុំទៅរដ្ឋាភិបាលចិន ឲ្យត្រួតពិនិត្យពន្ធគយ ដើម្បីបន្ថយពន្ធផងដែរ។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុននាំចូលកំពុងធ្វើតាមតម្រូវការទីផ្សារក្នុងស្រុក តែមិនមានព័ត៌មានលំអិតបន្ថែមទៀតនោះទេ ដែលត្រូវបានគេបង្ហើបឲ្យដឹងដូចជាផលិតផលណាមួយដែលអាចប៉ះពាល់ជាដើម។ បន្ថែមពីនេះការផ្លាស់ប្តូរនេះអាចជាកាយវិការសុច្ឆន្ទៈ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាសហរដ្ឋអាមេរិកបានដកចេញទំនិញនាំចេញចំនួន ១១០ មុខ របស់ចិនចេញពីបញ្ជីពន្ធគយផ្ទាល់របស់ខ្លួនកាលពីដើមខែនេះ។
របាយការណ៍នេះត្រូវបានដាក់ចេញក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ក្រោយពីលោក Trump បានចោទប្រកាន់ប្រទេសចិនពីបទដើរថយក្រោយលើការសន្យាបង្កើនការទិញ និងការនាំចេញផលិតផលកសិកម្មរបស់អាមេរិក។ បន្ទាប់ពីកិច្ចប្រជុំកំពូលអូសាកា បានប្រកាសថាជាការឆ្លើយតបចំពោះការសន្យារបស់ក្រុងវ៉ាស៊ីនតោនក្នុងការផ្អាកការបង្កើនពន្ធលើការនាំចូលរបស់ចិនដែលមានតម្លៃ ៣០០ ពាន់លានដុល្លារនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានស្នើទិញ ស្បៀងក្នុងបរិមាណធំមួយ និងផលិតផលកសិកម្មយ៉ាងច្រើនពីសហរដ្ឋអាមេរិក តែមកទល់ពេលនេះហាក់ដូចជាមិនទាន់មានចំណាត់ការអ្វីសោះក្នុងការបញ្ជាទិញទំនិញ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសេដ្ឋកិច្ចយក្សទាំងពីរបានវាយលុកគ្នាទៅវិញទៅមកដោយពន្ធគយដែលគ្របដណ្តប់ជាង ៣៦០ ពាន់លានដុល្លារក្នុងការជួញដូរទ្វេដង ចាប់តាំងពីប្រធានាធិបតីអាមេរិកបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មកាលពីឆ្នាំមុន ដែលធ្វើឱ្យខូចខាតដល់ក្រុមហ៊ុនផលិតនៅលើតំបន់ទាំងពីរទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ លើសពីនេះលោក Trump ក៏បានផ្តល់ប្រាក់ជំនួយរាប់ពាន់លានដុល្លារ ដើម្បីទិញកសិដ្ឋានរបស់សហរដ្ឋអាមេរិកដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមពាណិជ្ជកម្មនេះផងដែរ ដោយកាលពីឆ្នាំមុនការនាំចេញសណ្តែកអាមេរិកបានធ្លាក់ចុះ ហើយស្ទើរតែលុបបំបាត់ចោលនូវទីផ្សារបរទេស ដែលកសិករបានចំណាយពេលជាច្រើនឆ្នាំដើម្បីដាំដុះបាត់ទៅហើយ៕
អត្ថបួ៖ លីនី


