លំដាប់មហាសេដ្ឋីល្បីៗក្នុងពិភពលោក សុទ្ឋតែយល់ស្របថា ៖ « សម័យកាលនេះ គឺជាពេលវេលាដ៏ល្អបំផុតសំរាប់ការរស់នៅរបស់មនុស្សគ្រប់រូប »
បុគ្គលជោគជ័យ July 22, 2019 Chan Sreyny

នាយប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនូវគំនិតដ៏សុទិដ្ឋិនិយមរបស់គាត់ដែលបានលើកឡើងថា « មិនមានពេលវេលាដែលល្អជាងនេះសម្រាប់ការរស់នៅនោះទេ » ដោយការបកស្រាយបញ្ជាក់ផងដែរថា ” មនុស្សជាតិអាចដោះស្រាយនូវទុក្ខវេទនាជាច្រើនដែលកើតមាននៅលើពិភពលោក និងធ្វើអោយអ្វីៗកាន់តែប្រសើរឡើង។ ខ្ញុំគិតថាមានមនុស្សច្រើនណាស់ដែលមានការគិតអវិជ្ជមានយ៉ាងខ្លាំង អំពីបច្ចុប្បន្ន និងអំពីអនាគត ប៉ុន្តែប្រសិនបើអ្នកជាសិស្សនៃប្រវត្តិសាស្ត្រ តើនៅពេលណាដែលអ្នកពិតជាចង់រស់នៅ? “។

លោកបានបន្តថា « ពេលនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់រស់នៅ ប៉ុន្តែសម្រាប់អ្នកដែលគិតថាអតីតកាលល្អប្រសើរជាងនោះ អ្នកនោះហើយមិនបានអានពីប្រវត្តិសាស្រ្តឲ្យបានច្រើន និងយល់ដឹងបានច្បាស់នោះទេ »។ ជាក់ស្ដែង​សម្រាប់លំដាប់មហាសេដ្ឋីពីររូបទៀតដូចជា លោក Bill Gates និងលោក Warren Buffett ក៏មានគំនិត និងការលើកឡើងដូចគ្នាទៅនឹង លោក Elon Musk ផងដែរ។ ម្នាក់ៗបានលើកយកបទពិសោធន៍នៃជីវិតក្នុងការរស់នៅតាំងពីអតីតកាល មកទល់បច្ចុប្បន្នមកអះអាង ហើយបានស្វែងយល់ភាពខុសគ្នាជាច្រើនដែលពិភពលោកផ្លាស់ប្ដូរ ជាពិសេសធ្វើឲ្យមនុស្សបានស្គាល់ និងបានដឹងកាន់តែទូលំទូលាយពីភាពជឿនលឿនដែល ធ្វើឲ្យជីវិតក្នុងការរស់នៅកាន់តែសំបូរបែប និងងាយស្រួល។ ជារួមលទ្ធផល គឺជំនាន់នីមួយៗនាំមកនូវជីវិតល្អប្រសើរជាងអតីតកាល។

ទោះបីហាក់ដូចជាងាយនឹងមានសុទិដ្ឋិនិយមបែបនេះនៅពេលដែលអ្នកក្លាយជាមហាសេដ្ឋីដូចជាលោក Musk, Gates និង Buffett ក៏ពិតមែន តែនាយកប្រតិបត្តិក្រុមហ៊ុន Microsoft និយាយថា « ខ្ញុំមានសុទិដ្ឋិនិយមអំពីអនាគត ពីព្រោះខ្ញុំដឹងថាការរីកចម្រើនក្នុងចំណេះដឹងរបស់មនុស្ស បានធ្វើឱ្យជីវិតមនុស្សរាប់ពាន់លាននាក់ប្រសើរឡើង ហើយខ្ញុំមានទំនុកចិត្ត ពួកគេនឹងបន្តធ្វើដូច្នេះជារៀងរហូត »៕

អត្ថបទ៖ លីនី