មហាសេដ្ឋី Richard Branson និយាយថា « ចង់ជោគជ័យក្នុងអាជីព និងមានជីវិតដ៏រីករាយ កុំវាស់វែងពីភាពជោគជ័យរបស់អ្នកទៅនឹងចំនួនប្រាក់ដែលអ្នករកបាន »
បុគ្គលជោគជ័យ July 20, 2019 Chan Sreyny

លោក Richard Branson ដែលស្ថិតនៅកំពូលនៃភាពជោគជ័យក្នុងជីវិត មហាសេដ្ឋីនេះបានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់ក្នុងនាមជាក្មេងជំទង់ម្នាក់។ នៅអាយុ ២០ឆ្នាំ គាត់បានចាប់ផ្តើមអាជីវកម្មថតចម្លង ហើយនៅអាយុ ២២ ឆ្នាំគាត់បានលក់ហ្រ្វេនឆាយអាជីវកម្មថតចំលងរបស់គាត់ ចាប់តាំងពីពេលនោះមកគាត់បានបង្កើតក្រុមហ៊ុន និងគ្រប់គ្រងអាជីវកម្មជាច្រើន។ ប៉ុន្តែភាពជោគជ័យដែរគាត់សម្រេចបាននេះ មិនមែនកើតឡើងពីសមត្ថភាពតែមួយមុខនោះទេ ផ្ទុយទៅវិញ Branson ហាក់ដូចជាមានរបៀបរស់នៅយ៉ាងរីករាយ ហើយសម្រេចបានភាពជោគជ័យដូចជាងាយៗ ដោយលោកបានលើកឡើងថា « កុំវាស់វែងពីភាពជោគជ័យរបស់អ្នកដោយចំនួនប្រាក់ដែលអ្នករកបាន »។

ជាការពិតណាស់មនុស្សភាគច្រើនបានវាស់វែងពីភាពជោគជ័យរបស់ពួកគេដោយប្រាក់ចំណូលដែលពួកគេទទួលបាន ប៉ុន្ដែចំពោះលោក Branson ធានាថាប្រសិនបើយើងមានភាពសប្បាយរីករាយ និងផ្តោតលើការបង្កើតពិភពលោកឱ្យកាន់តែប្រសើរឡើងប្រាក់នឹងរត់មករកយើងដោយងាយៗ។ មិនតែប៉ុណ្ណោះមហាសេដ្ឋីរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា « វាជាការយល់ច្រឡំទូទៅមួយថាលុយ គឺជាការក្ដីប្រាថ្នារបស់សហគ្រិនគ្រប់រូបដើម្បីទទួលបានជោគជ័យ តែវាមិនមែន ហើយវាមិនគួរនោះទេ ខ្ញុំមិនដែលរកស៊ីដើម្បីរកលុយទេ » ។ ដូច្នេះហើយទោះបីអ្នកអាចសម្រេចបានរឿងជាច្រើននៅក្នុងជីវិតក៏ដោយ អ្នកគួរតែមានអារម្មណ៍ថានៅមានរឿងជាច្រើនទៀតដែលអ្នកត្រូវធ្វើ។ ភាពជោគជ័យ គឺជាទិសដៅដែលកំពុងផ្លាស់ប្តូរ វាជាការខិតខំប្រឹងប្រែងដើម្បីបន្តភាពរីកចម្រើន ក៏ប៉ុន្តែវាក៏ជាការកោតសរសើរចំពោះអ្វីដែលអ្នកមាននាពេលបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ លីនី