លោក Dan Lok គឺជាគ្រូដែលមានកូនសិស្សជាមហាសេដ្ឋីច្រើននាក់ ជាអ្នកនិពន្ធដែលលក់សៀវភៅដាច់បំផុត និងអ្នកជំនួញខាងទីផ្សារអ៉ីនធឺណិត។ មុនពេលបង្កើតអាជីវកម្មជោគជ័យដំបូងរបស់ខ្លួន នៅពេលអាយុ ២០ ឆ្នាំ Dan Lok ត្រូវរ៉ាប់រងក្នុងការសងបំណុលរហូតដល់ ១៥០,០០០ ដុល្លារ ហើយក្នុងរយៈពេល ៣ ឆ្នាំលោកបានបើកដំណើរការអាជីវកម្មចំនួន ១៣ ដង ហើយសុទ្ធតែបរាជ័យ។ រហូតមានថ្ងៃនេះគាត់បានចែករំលែកការធ្វើដំណើររបស់គាត់ក្នុងនាមជាសហគ្រិនមួយ ជាមួយហេតុផលជាទូទៅដែលសហគ្រិនបានបរាជ័យ និងរបៀបដើម្បីជម្នះឧបសគ្គ របស់គាត់ដូចជា៖
១. ការបាត់បង់ដែលជាមេរៀន៖ នៅក្នុងជីវិត នឹងភាពជោគជ័យរបស់ Dan Lok បានជួបប្រទះនូវការបាត់បង់ជាច្រើន មិនថាគ្រួសារ ឬ ក៏មុខជំនួញ ដោយលោកបានព្យាយាមតស៊ូ ធ្វើការជាច្រើនទៅតាមលទ្ធភាពដែលអាចរកប្រាក់បាន។ លោកបានខ្ចីលុយជាច្រើនពីអ្នកដែលខ្លួនបានស្គាល់ ដើម្បីធ្វើការបណ្ដាក់ទុនដោយលោកបាននិយាយថា « គ្មាននរណាម្នាក់យល់ពីមូលហេតុដែលខ្ញុំមិនទទួលបានការងារធ្វើទេ ប៉ុន្តែខ្ញុំដឹងថាខ្ញុំមិនអាចសងបំណុល និងផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ ដោយធ្វើការដើម្បីប្រាក់ឈ្នួលតិចតួចនោះទេ។ ខ្ញុំដឹងថាខ្ញុំនឹងក្លាយជា សហគ្រិនបើទោះបីជាវាត្រូវចំណាយពេលមួយទសវត្សរ៍ក៏ដោយ។ ខ្ញុំមិនដែលលះបង់ទេ ព្រោះខ្ញុំមិនអាចឈប់បាន ហើយប្រសិនបើអ្នកមិនចាកចេញទេនោះអ្នកមិនអាចបរាជ័យបានទេ » ។ ដូច្នេះទើបគាត់និយាយថាការបណ្ដាក់ទុនទាំងនោះគឺជា « ការបាត់បង់ដែលជាមេរៀន » ។
២. សុខចិត្តរើសសំរាម ដើម្បីទទួលបានការណែនាំ៖ ហេតុតែចង់បានការណែនាំពី Alan Jacques ដែលជាអ្នកជំនាញទីផ្សារមួយរូប លោក Dan Lok សុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញពីឆន្ទៈក្នុងការជួយ ដោយសារតែការស្នើសុំឲ្យលោក Alan Jacques ធ្វើជាអ្នកណែនាំតែគាត់បានបដិសេធ សូម្បីតែការរើសសម្រាមនៅជុំវិញការិយាល័យរបស់ Alan ជារៀងរាល់ថ្ងៃអស់រយៈពេល ១ ខែ ទើប Dan Lok ត្រូវបានជួលឲ្យធ្វើការ។ ទោះជាយ៉ាងណាក៏ដោយ Dan Lok មិនបានរកលុយបានច្រើនទេ លោកនិយាយថាការណែនាំរយៈពេល ១២ ខែជាមួយ Alan Jacques គឺជាឆ្នាំទី១ របស់លោកដែលមានប្រាក់រាប់លានដុល្លារ។
៣. ការតស៊ូដ៏មានតម្លៃ៖ ជាលទ្ធផលនៃការខិតខំតស៊ូរបស់ខ្លួន Dan Lok បាននិយាយថា « ទីបំផុតខ្ញុំអាចផ្ដល់ឲ្យម្ដាយខ្ញុំនូវជីវិតដ៏ប្រសើរមួយ ខ្ញុំមិនចាំបាច់ទៅហាងលក់គ្រឿងទេសដើម្បីទិញទំនិញដែលជិតផុតកំណត់ទៀតនោះទេ »។ លោកក៏បានបន្តថា ការណែនាំពី Alan Jacques ពិតជាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសដើម្បីណែនាំសហគ្រិនវ័យក្មេងជារៀងរាល់ថ្ងៃ »។
៤. ការសោកស្ដាយ និងការលើកទឹកចិត្តដ៏ធំ៖ នៅពេលដែលឪពុករបស់គាត់មានជំងឺដាច់សរសៃឈាមខួរក្បាល លោក Dan Lok នៅសហរដ្ឋអាមេរិកកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់គាត់។ លោកបាននិយាយថា « ខ្ញុំចង់ធ្វើឱ្យឪពុកខ្ញុំមានមោទនភាពដូច្នេះ ខ្ញុំបានប្រាប់គាត់ថាខ្ញុំ នឹងនៅជាមួយគាត់នៅពេលខ្ញុំបញ្ចប់កិច្ចការរួចរាល់ នោះហើយជាលើកចុងក្រោយដែលខ្ញុំបាននិយាយទៅកាន់គាត់ ដោយមិនបាននិយាយពាក្យលា វាគឺជាការសោកស្តាយដ៏ធំបំផុតរបស់ខ្ញុំ »។ តាំងពីពេលនោះមកទើបលោកដឹងថា ការរត់តាមប្រាក់ និងសម្រេចអ្វីដែលខ្លួនចង់បាន មិនបានធ្វើឲ្យលោកសប្បាយចិត្តនោះទេ ផ្ទុយទៅវិញការលើកទឹកចិត្តរបស់ Dan Lok បានផ្លាស់ប្តូរពីការផ្តល់ឱ្យគ្រួសាររបស់គាត់ ដើម្បីផ្តល់ឱកាសដល់អ្នកដទៃនៅជុំវិញពិភពលោក។ បច្ចុប្បន្នបេសកកម្មរបស់គាត់គឺធ្វើអោយប៉ះពាល់ដល់ប្រជាជនចំនួន 1 ពាន់លាននាក់ដោយបង្រៀនពួកគេពីរបៀបអភិវឌ្ឍជំនាញដែលមានប្រាក់ចំណូលខ្ពស់ដោះសោនូវទំនុកចិត្តផ្នែកហិរញ្ញវត្ថុនិងគ្រប់គ្រងទិសដៅសេដ្ឋកិច្ចរបស់ពួកគេ៕
អត្ថបទ៖ លីនី


