យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពាណិជ្ជកម្មក្រៅប្រទេសរបស់មីយ៉ាន់ម៉ាបានឈានដល់ជាង ៥៦ ពាន់ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៥ ខែកក្កដាក្នុងឆ្នាំសារពើពន្ធ ២០១៨ និង ២០១៩ ។ ដោយគិតចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៩ ការនាំចេញរបស់ប្រទេសនេះទទួលបានរហូតដល់ ១១.៧២ ពាន់លានដុល្លារ ខណៈដែលការនាំចូលមានចំនួន ១៤.៨៦ ពាន់លានដុល្លារអាមេរិក។
ស្របពេលជាមួយគ្នានេះពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាជាមួយបរទេស ដោយការដឹកជញ្ជូនតាមរយៈផ្លូវទឹកបានឈានដល់ ១៩.៧ ពាន់លានដុល្លារ ខណៈដែលពាណិជ្ជកម្មតាមព្រំដែនមានចំនួន ៦.៨៧ ពាន់លានដុល្លារអាមេរិក។ ដោយភាគច្រើនការនាំចេញផលិផលកសិកម្ម សត្វពាហនៈ ផលិតផលជលផល រ៉ែ និងផលិផលឈើ ខណៈដែលការនាំចូលផលិផលប្រើប្រាស់ដែលមិនចំនាយទុនច្រើន។ បន្ថែមពីនេះ ក្រសួងបានឱ្យដឹងថាតួលេខឆ្នាំនេះបានថយចុះ ៧៤.៣៦ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ និង ២០១៨ ដែលមានចំនួន ២៦.៦៦ ពាន់លានដុល្លារ៕
អត្ថបទ៖ លីនី


