ម៉ាឡេស៊ីនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក លើការទប់ស្កាត់ប្រេងដូងរបស់សហភាពអឺរ៉ុប
សេដ្ឋកិច្ច July 16, 2019 Chan Sreyny

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី នឹងដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រឆាំងនឹងការផ្លាស់ប្តូររបស់សហភាពអឺរ៉ុប ដើម្បីពន្លឿនការប្រើប្រាស់ប្រេងដូង ក្នុងប្រេងឥន្ធនៈនៅក្នុងតំបន់។ រដ្ឋមន្រ្តីឧស្សាហកម្មប្រចាំប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ម៉ាឡេស៊ីកំពុងរៀបចំឯកសារដាក់ស្នើរទៅកាន់អង្គការពិភពលោកដោយការិយាល័យមេធាវី ហើយ (WTO) កំពុងជួយយើង ដោយនឹងជួយស្វែងរកអ្នកជំនាញដែលអាចវែកញែករឿងក្តីនេះ នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ហើយវាជាយុទ្ធសាស្រ្តល្អសម្រាប់ម៉ាឡេស៊ីដើម្បីដាក់ពាក្យបណ្តឹងរួមគ្នាជាមួយប្រទេសឥណ្ឌូនេស៊ី។

ជាមួយគ្នានេះដែរ មូលហេតុដែលធ្វើឲ្យប្រទេសម៉ាឡេស៊ីឈានទៅដល់ការដាក់ពាក្យបណ្ដឹង ដោយសារតែគណៈកម្មការអឺរ៉ុបកាលពីដើមឆ្នាំកន្លងមកនេះ បានសំរេចកាត់ផ្ដាច់ការបំលែងដូងប្រេងទៅជាប្រេងឥន្ធនៈក្នុងថាមពលកកើតឡើងវិញរបស់ខ្លួន ក្រោយពីសន្និដ្ឋានថាការដាំដុះរបស់ប្រេងដូងនាំទៅរកការកាប់បំផ្លាញព្រៃឈើច្រើនពេក។ ដូច្នេះធ្វើឲ្យប្រទេសម៉ាឡាស៊ីរងការគំរាមកំហែង ហើយធ្វើការជំទាស់ទៅនឹងអង្គការពាណិជ្ជកម្មពិភពលោក ចំពោះការផ្លាស់ប្ដូររបស់សហភាពអឺរ៉ុប ដោយចោទប្រកាន់ថាការបើកជួញដូរជាមួយប្រទេសម៉ាឡេស៊ីលើគោលនយោបាយមិនយុត្តិធម៌។

គួរបញ្ជាក់ផងដែរថា ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលផលិត និងនាំចេញប្រេងដូងដ៏ធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ហើយពឹងផ្អែកលើផលដំណាំរាប់ពាន់លានដុល្លារលើប្រាក់ចំណូល និងអត្រាប្តូរប្រាក់ ជាពិសេសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រេងដូងត្រូវបានចោទប្រកាន់ ដោយក្រុមបរិស្ថាននៃការបំផ្លាញព្រៃឈើ ដែលនាំឱ្យបាត់បង់នូវជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ៕

អត្ថបទ៖ លីនី