គន្លឺះ ៣ យ៉ាង ដែលអ្នកគួរតែរៀនសូត្រពីមេ Facebook
បុគ្គលជោគជ័យ July 15, 2019 Chan Sreyny

នៅពីក្រោយភាពជោគជ័យរបស់បុគ្គលល្បីជាច្រើនរូបនៅក្នុងពិភពលោក សុទ្ធតែកើតចេញពីការតាំងចិត្ត ការខិតខំប្រឹងប្រែង ជាពិសេសការបង្កើតចំណាប់អារម្មណ៍ទៅលើអ្វីដែលពួកគេចូលចិត្ត ហើយព្យាយាមស្រេចនូវរឿងទាំងនោះរហូតទទួលបានជោគជ័យ។ ជាក់ស្ដែងនៅពីក្រោយភាពជោគជ័យរបស់សហស្ថាបនិកវ័យក្មេងក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបង្ហាញនូវគន្លឹះ ៣ យ៉ាងក្នុងការបង្កើតនូវចំណាប់អារម្មណ៍ដ៏អស្ចារ្យ ដើម្បីសម្រេចបាននូវអ្វីដែលគាត់ចូលចិត្ត ដោយអ្នកអាចសាកល្បងរៀនសូត្របាន៖

១.ការបង្ហាញទំនុកចិត្ត៖ ប្រសិនបើអ្នកមានក្ដីស្រមៃចង់សម្រេចនូវអ្វីដែលអ្នកគិតថាអ្នកមានដុង អ្នកត្រូវបង្ហាញពីអារម្មណ៍នៃទំនុកចិត្តដែលអ្នកមាន មិនមែនសំដៅទៅលើការស្លៀកពាក់ លុយកាក់ និងភាពទាក់ទាញនោះទេ ផ្ទុយទៅវិញទំនុកចិត្ត គឺជាអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើជាមួយនឹងអារម្មណ៍ដែលអ្នកមានចំពោះខ្លួនឯង។ នៅពេលអ្នកបង្ហាញពីទំនុកចិត្ត អ្នកដទៃនឹងមានទំនុកចិត្តលើសមត្ថភាពរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនមានអារម្មណ៍បែបនោះទេ អ្នកដទៃនឹងមើលមកអ្នកបែបហ្នឹងដូចគ្នា ដូច្នេះអ្នកនឹងមិនអាចចាប់ផ្ដើមនូវជំហានដំបូងនៃការបង្កើតក្ដីស្រមៃនោះទេ។

២.ការបង្ហាញភាពត្រឹមត្រូវ៖ នៅក្នុងចំណុចនេះមានន័យថា មនុស្សពិតប្រាកដមានរូបរាងផ្ទាល់ខ្លួនរបស់ពួកគេ ហើយរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង ដោយពួកគេបើកចំហរពីខ្លួនឯង ពួកគេដឹងថាពួកគេជាអ្នកណា បង្ហាញអ្វីដែលជាចរិតពិតប្រាកដ។ បើទោះបីជាពួកគេមានចំណុចខ្វះខាតត្រង់ណាក៏ដោយ ក៏ពួកគេនៅតែគិតថាអ្វីដែលខ្លួនមានគឺភាពជាអ្នកដឹកនាំដោយពិតប្រាកដ ជាក់ស្ដែងសហស្ថាបនិកវ័យក្មេង Mark Zuckerberg ជាធម្មតាគាត់មិនស្លៀកឈុតដូចបុគ្គលជោគជ័យដទៃទៀតនោះទេ ផ្ទុយទៅវិញគាត់តែងតែស្លៀកពាក់ធម្មតា និងជាអ្វីដែលលោកចូលចិត្តដូចជា អាវយឺត និងខោខាប៊យតែប៉ុណ្ណោះ។

៣.ការគ្រប់គ្រង៖ មនុស្សដែលទទួលបានជោគជ័យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ហាញពីអាកប្បកិរិយា​ដែលសម្ដែងចេញមកជាសាធារណៈ ពួកគេអាចគ្រប់គ្រងវាបានល្អ ព្រោះពួកគេដឹងច្បាស់ថា ពីរបៀបដែលពួកគេគួរធ្វើ ហើយពួកគេជានរណា។ នៅពេលដែលអ្នកយល់ច្បាស់ពីរៀងនេះ អ្នកមិនចាំបាច់មានអារម្មណ៍ថាអ្នកត្រូវធ្វើតាមគំរូពីនរណាម្នាក់នោះទេ ហើយក៏ជាចំណុចសំខាន់មួយផងដែរសម្រាប់បញ្ជាក់ពីភាពពិតប្រាកដរបស់អ្នក៕

អត្ថបទ៖ លីនី