CEO របស់ American Airlines បង្ហើបថាការតាំងខ្លួនជាអ្នកស្តាប់ គឺជារឿងដ៏សំខាន់មួយដើម្បីទទួលបានភាពជោគជ័យ
បុគ្គលជោគជ័យ July 15, 2019 Chan Sreyny

ក្រុមហ៊ុនអាមេរិកអ៊ែរឡាញ គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតនៅក្នុងពិភពលោកដែលមានបុគ្គលិកជាង ១៣០,០០០ នាក់ និងមានយន្តហោះចំនួន ១៥០០ គ្រឿង ដោយលោក Doug Parker បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ដំបូងនៅខែកញ្ញា ឆ្នាំ ២០០១។ នៅពេលគាត់មានអាយុ ៣៩ឆ្នាំ គាត់បានកាន់កាប់តំណែងកំពូលនៅផ្នែកហិរញ្ញវត្ថុដែលមានបញ្ហានៅអាមេរិកខាងលិច បន្ទាប់ពីរយៈពេល ១២ឆ្នាំ ដែលលោកបានកាន់កាប់ការងារទាំងពីរនេះរួចមក លោកបានឡើងតំណែងបច្ចុប្បន្នរបស់លោកជាអ្នកដឹកនាំ នៅលើក្រុមហ៊ុនអាកាសចរណ៍នៅទីក្រុង Fort Worth រដ្ឋតិចសាស់ ។

រយៈពេលជិតពីរទសវត្សរ៍មកហើយក្នុងតំណែងជានាយកប្រតិបត្តិលោក Parker បាននិយាយថាមេរៀនសំខាន់បំផុតក្នុងការគ្រប់គ្រងក្រុមហ៊ុនដែលគាត់ធ្លាប់បានទទួល គឺតាមរយៈ Herb Kelleher ដែលជាស្ថាបនិករឿងព្រេងនិទាន និងជាអតីតប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ។ លោកបានបន្ថែមថា អ្វីដែលលោកបានរៀនសូត្រពីលោក Herb Kelleher គឺតាំងខ្លួនជាអ្នកស្ដាប់ដ៏អស្ចារ្យម្នាក់ ព្រោះលោកបានដឹងថាការស្ដាប់គឺជារឿងដ៏សំខាន់មួយសម្រាប់លោក Herb Kelleher ចំពោះការដឹកនាំ ដោយ Herb បានរៀនសូត្រពីការស្ដាប់ និងយកអ្វីដែលគាត់ទទួលបានពីការជំនាញនៃការស្ដាប់ ទៅធ្វើការដឹកនាំ វាក៏បានធ្វើឲ្យក្រុមហ៊ុននោះកាន់តែល្អ និងរឹងមាំជាងមុន។

ដូច្នេះទើបលោក Doug Parker ចាត់ទុកថាការស្តាប់ គឺជាជំនាញដ៏សំខាន់មួយដើម្បីទទួលបានភាពជោគជ័យ ទោះបីជាវាមិនមែនជាអ្វីមួយដែលអ្នកត្រូវជ្រើសរើសនៅក្នុងថ្នាក់រៀនពាណិជ្ជកម្មក៏ដោយ ហើយវាក៏ជាជំនាញមួយដែលអ្នកដឹកនាំជំនួញមួយចំនួន អាចរកឃើញដើម្បីប្រឆាំងនឹងទំនោរធម្មជាតិរបស់ពួកគេ ដែលតែងតែគិតថាខ្លួនត្រូវតែជាអ្នកដែលកំពុងនិយាយ និងផ្តល់ការណែនាំ។ លោកបាននិយាយថា អ្វីដែលអ្នកត្រូវធ្វើ គឺស្តាប់ដោយយកចិត្តទុកដាក់ចំពោះក្រុមរបស់អ្នក និងបញ្ហាដែលពួកគេកំពុងដោះស្រាយ ហើយបន្ទាប់មកប្រើវាដើម្បីគាំទ្រពួកគេ និងជួយពួកគេ ហើយត្រូវប្រាកដថាពួកគេទទួលបានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ដើម្បីយកចិត្តទុកដាក់ដល់អតិថិជន និងធ្វើឱ្យក្រុមហ៊ុនកាន់តែរឹងមាំ៕

អត្ថបទ៖ លីនី