ក្រុងតូក្យូ៖ ក្រុមហ៊ុន Kyocera Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានចាត់ទុកវៀតណាមថា ជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតមួយរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ហើយគ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារ នេះបើតាមការអះអាងរបស់លោក Yasunobu Sanda ដែលជាប្រធានផ្នែកជប៉ុន និងអាស៊ី។ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយភ្នាក់ងារព័ត៌មានវៀតណាមលោក Sanda បាននិយាយថា ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ព្រោះនយោបាយសង្គម ដែលមានស្ថេរភាព ក៏ដូចជាសន្ទុះនៃកម្លាំងពលកម្មមានច្រើន។
លោកបានបន្តថា គ្រឹះស្ថានទាំងនេះរបស់វៀតណាមនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ Kyocera ដើម្បីជំរុញប្រាក់ចំណូលរបស់ខ្លួនពី ២ ទៅ ៣ ពាន់ពាន់លានយ៉េន (១៨,៥ ទៅ ២៧,៧ ពាន់លានដុល្លារ) នាពេលអនាគត។ បន្ថែមពីនេះក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Kyocera បានវិនិយោគទុនទឹកប្រាក់ចំនួន ៣២០ លានដុល្លារ ក្នុងការសាងសង់អាគារផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិកត្រូនិកនៅក្នុងប្រទេសវៀតណាម។ ចាប់តាំងពីពេលនោះមកវាបានពង្រីកវិសាលភាពផលិតកម្មជារៀងរាល់ឆ្នាំ ហើយតាមការគ្រោងទុកនិស្សិតពូកែវៀតណាមចំនួន ១២ នាក់ នឹងមកធ្វើទស្សនកិច្ចនៅជប៉ុនក្នុងខែនេះដើម្បីចូលរួមការផ្លាស់ប្តូរវប្បធម៌ដែលរៀបចំដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុន៕
អត្ថបទ៖ លីនី


