ប្រាក់ចំណូលក្រុមហ៊ុន Huawei កើនឡើងជាងពាក់កណ្ដាលនៅក្នុងឆមាសទី១ ​នេះ ទោះបីសហរដ្ឋអាមេរិកធ្វើទុក្ខបុកម្នេញក៏ដោយ
សេដ្ឋកិច្ច July 17, 2019 Chan Sreyny

ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ធំជាងគេនៅលើពិភពលោក បានបង្កើនប្រាក់ចំណូលនៅឆមាសទី១ នៃឆ្នាំនេះ បើទោះបីជានូវការហាមឃាត់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបន្តពិនិត្យមើលសុវត្ថិភាពនៃផលិតផលបណ្តាញ 5G របស់ខ្លួន។ ប្រធានក្រុមហ៊ុនលោក Liang Hua ដែលបានបដិសេធមិនផ្តល់តួលេខជាក់លាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Shenzhen កាលពីថ្ងៃសុក្របានឱ្យដឹងថា ” អាជីវកម្មរបស់ក្រុមហ៊ុន Huawei បានដំណើរការយ៉ាងរលូន ” បើទោះបីជាការប៉ាន់ស្មានពីមជ្ឃដ្ឋានខាងក្រៅថា នឹងកាត់បន្ថយការលក់ ៣០ ពាន់លានដុល្លារដោយសារកាហាមឃាត់ការជួញដូរពីអាមេរិក។

ជាមួយគ្នានេះដែរក្រុមហ៊ុនឯកជននេះ ត្រូវបានគេរំពឹងថានឹងប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះនៅថ្ងៃទី ៣០ ខែកក្កដា ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្មដែលត្រូវបានគេស្គាល់ថាជាបញ្ជីអង្គភាពនៅក្នុងខែឧសភា ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយសំអាងលើក្តីព្រួយបារម្ភសន្តិសុខជាតិ។ បន្ទាប់ពីអាមេរិកបានរារាំងក្រុមហ៊ុនមិនឱ្យទិញ hardware, software និងសេវាកម្មពីអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនHuawei។ លោក Liang បានថ្លែងថា: « ការដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីអង្គភាព មិនត្រូវបានផ្តល់យុត្តិធម៌ និងមិនយុត្តិធម៌ទេ ហើយវាមិនគ្រប់គ្រាន់ទេក្នុងការកាត់បន្ថយការរឹតបន្តឹងលើអ្នកផ្គត់ផ្គង់មួយចំនួនរបស់សហរដ្ឋអាមេរិក ដោយយើងគួរតែត្រូវបានយកចេញពីបញ្ជីទាំងស្រុង »។

ការអត្ថាធិប្បាយរបស់លោក Liang បានធ្វើឡើងក្រោយពីសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross កាលពីថ្ងៃអង្គារថាក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកលក់ផលិតផលរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Huawei ដរាបណាបញ្ហាទាំងនេះមិនបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។ ប៉ុន្តែការគិតបែបនេះ គឺផ្ដល់អទិភាពខ្ពស់សម្រាប់ក្រុមហ៊ុន Huawei ពីព្រោះការហាមឃាត់ពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ប្រមាណថានឹងលុបចោលការលក់ ៣០ ពាន់លានដុល្លារ។ យោងតាមស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Ren Zhengfei ក្នុងអំឡុងការពិភាក្សាក្រុមការងារនៅក្នុងទីក្រុង Shenzhen កាលពីថ្ងៃទី ១៧ ខែមិថុនា បានឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់ខ្លួនត្រូវបានគេរំពឹងថានឹងនៅទ្រឹងត្រឹមតែ ១០០ ពាន់លានដុល្លារនៅឆ្នាំនេះ និងក្នុងឆ្នាំ ២០២០ ខណៈដែរលោកបានបន្ថែមថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយការហាមឃាត់ពាណិជ្ជកម្មនៅលើក្រុមហ៊ុន Huawei នឹងមិនបានផ្ដល់ផលប្រយោជន៍ច្រើនណាស់ណាដល់ក្រុមហ៊ុននោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារម៉ូណាកូ បានក្លាយជាប្រទេសដំបូងគេបង្អស់នៅទ្វីបអឺរ៉ុបដែលបានដាក់ឱ្យប្រើបណ្តាញ 5G ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei បើទោះបីជាសហរដ្ឋអាមេរិកបានដាក់សម្ពាធលើសហភាពអឺរ៉ុប ឱ្យហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុនចិនចេញពីហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័តជំនាន់ក្រោយរបស់ពួកគេដោយសារបញ្ហាសន្តិសុខក៏ដោយ។ យោងតាមក្រុមប្រឹក្សាយោបល់របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមអឺរ៉ុបបានឱ្យដឹងថាបណ្តាប្រទេសនៅសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងព្រមព្រៀងលើវិធានការសមស្របដើម្បីដោះស្រាយនូវហានិភ័យចារកម្មដែលកើតមានឡើងពីឧបករណ៍ដែលផលិតដោយក្រុមហ៊ុន Huawei នៅចុងឆ្នាំនេះ។ ហើយប្រជាជាតិអាស៊ីអាគ្នេយ៍រួមទាំងសឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនបានស្ទាក់ស្ទើរក្នុងការឪនលំទោនចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក និងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei ផងដែរ៕

អត្ថបទ៖ លីនី