តើអ្នកគិតថាអ្នកអាចក្លាយជានាយកប្រតិបត្តិសម្រាប់ក្រុមហ៊ុន ឬ អាជីវកម្មណាមួយដែរទេ? ច្បាស់ណាអ្នកមិនដែលគិត និងមិនហ៊ានគិត ព្រោះតែងតែគិតថាមនុស្សដែលអាចក្លាយជានាយកប្រតិបត្តិបានលុះត្រាតែពួកគេជាមនុស្សដែលមានឥទ្ធិពល មានភាពទាក់ទាញ ពូកែ និងមានប្រវត្តិរូបដ៏ល្អឥតខ្ចោះ។ ប៉ុន្តែវាមិនមែនដូចអ្វីដែលអ្នកគិតនោះទេ យោងតាមអ្នកស្រាវជ្រាវ និងអ្នកនិពន្ធសៀវភៅ ” The Next Door CEO ” បានបង្ហាញពីចំណុច ៤ យ៉ាងដែលអាចធ្វើឲ្យអ្នកក្លាយជានាយកប្រតិបត្តិដ៏មានសមត្ថភាពមួយរូបបានដោយខ្លួនឯង ដោយសម្បីតែនាយកប្រតិបត្តិដែលជាបុគ្គលល្បីៗនាពេលបច្ចុប្បន្ន ក៏មិនបានដឹងថាពួកគេបានចាប់ផ្ដើមពីចំណុចដ៏អស្ចារ្យទាំងនេះដែរ៖
១.ពួកគេធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័ស៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាអ្នកដឹកនាំដែលមានសមត្ថភាព គឺធ្វើការសម្រេចចិត្តបានឆាប់រហ័ស ដោយគ្មានការពន្យារពេល ឬ សួរសំណួរច្រើនពេក តែត្រូវធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពដែលអាចទទួលបានជោគជ័យ។ អ្នកត្រូវចាំថា មិនថាការសម្រេចចិត្តបែបណានោះទេ វាគឺជាការសម្រេចចិត្តដ៏ល្អបំផុត ព្រោះយ៉ាងហោចណាស់វាត្រូវបានដំណើរការ ប្រសើរជាងការមិនធ្វើការសម្រេចចិត្តអ្វីទាំងអស់៕
២.ពួកគេអាចជួញដូរគំនិតផ្ទាល់ខ្លួនបាន៖ នាយកប្រតិបត្តិដែលជោគជ័យក៏ត្រូវចេះជំនាញជួញដូរតិចតួចដែរ ដោយលទ្ធភាពរបស់អ្នកដឹកនាំមិនត្រឹមតែជម្រុញអ្នកដទៃឱ្យមានគំនិត និងគោលដៅរបស់ពួកគេតែប៉ុណ្ណោះទេ តែត្រូវធ្វើគំនិតទាំងនោះកើតឡើងបានយ៉ាងល្អ។ ហើយមិនមែនមានន័យថា ធ្វើជាមនុស្សដែលចូលចិត្តលើរឿងទាំងនោះទេ តែត្រូវជាមនុស្សដែលអាចធ្វើកិច្ចការទាំងនោះបានល្អ និងជាមនុស្សដែលអាចទទួលខុសត្រូវលើហានិភ័យដែលកើតមានបាន។ អ្នកនិពន្ធបាននិយាយថានាយកប្រតិបត្តិដែលជោគជ័យ សុទ្ធតែអាចពិពណ៌នាគំនិតរបស់ពួកគេតាមរបៀបដែលអ្នកដទៃអាចឃើញ និងយល់ហើយបង្កើតទំនាក់ទំនងជាមួយអ្នកដែលអាចជួយឱ្យគំនិតរបស់ពួកគេកើតឡើង។
៣.ពួកគេមិនផ្លាស់ប្ដូរការសម្រេចចិត្ត និងលទ្ធផល៖ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាការមើលឃើញថាភាពដែលអាចទុកចិត្តបាន បង្កើនឱកាសរបស់មនុស្សម្នាក់ក្នុងការជួល។ ភាពជឿជាក់មានន័យថាអ្នកដឹកនាំអាចត្រូវបានរាប់បញ្ចូលក្នុងការផ្តល់នូវពាក្យសម្ដី និងផែនការរបស់ពួកគេ ហើយអាចជឿជាក់បាន ដោយមានទំនួលខុសត្រូវលើក្រុមហ៊ុន។
៤.ពួកគេអាចសម្របខ្លួនតាមកាលៈទេសៈគ្រប់បែបយ៉ាង៖ ការបត់បែនគ្រប់កាលៈទេសៈ មានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំដើម្បីផ្លាស់ប្តូរជាមួយពេលវេលា និងដើម្បីរក្សាការពាក់ព័ន្ធ។ អ្នកដឹកនាំដែលទទួលបានជោគជ័យបំផុត គឺអ្នកដែលមិនភ័យខ្លាចក្នុងការឆ្លៀតយកឱកាសដើម្បីសម្របខ្លួនសូម្បីតែ នៅពេលដែលវាអាចបង្ហាញពីការផ្នែកណាមួយដែលមិនច្បាស់លាស់របស់ក្រុមហ៊ុន៕
អត្ថបទ៖ លីនី


