ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងសាងសង់ស្ពានប្រវែង ៧ គីឡូម៉ែត្រ តភ្ជាប់កោះចំនួន២នៅជិតប្រទេសសិង្ហបុរី ដែលជាស្ពានមានប្រវែងវែងជាងគេបង្អស់នៅក្នុងប្រទេស។ ការសាងសង់ស្ពាននេះ ក្នុងគោលបំណងអភិវឌ្ឍវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍នៅតំបន់នោះ ដែលតភ្ជាប់ទៅនឹងកោះចំនួន២គឺ កោះ Batam និង កោះ Bintan នៅដៃសមុទ្រម៉ាឡាកា ដែលនឹងត្រូវសាងសង់ក្នុងតម្លៃប្រមាណ ៤ ពាន់ពាន់លានរូពៀ (២៨៤,៣៥ លានដុល្លារ) ។ បន្ថែមពីនេះការស្ថាបនានេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ និងត្រូវចំណាយពេល ៣ ទៅ ៤ ឆ្នាំដើម្បីបញ្ចប់។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានកសាងហេដ្ឋារចនាសម្ព័ន្ធអាគារ ដែលជាការចាប់ផ្ដើមការងារក្នុងអាណត្តិទី១ របស់លោកបានសន្យាថានឹងបន្តកាត់បន្ថយឧបសគ្គនៅក្នុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងអាណត្តិទី២ ។ ក្រោមការដឹកនាំលោកក៏ខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់តំបន់ពាណិជ្ជកម្ម Batam ដែលជាតំបន់ពាណិជ្ជកម្មសេរីតែមួយគត់របស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមើលការផ្លាស់ប្តូរទីតាំងរោងចក្រចេញពីប្រទេសចិនចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ លីនី


