នាយកប្រតិបត្តិក្រុមហ៊ុន ​Amazon ប្រាប់ពីគន្លឹះដែលលោកប្រើប្រាស់ពេលវេលាក្នុងការគ្រប់គ្រងក្រុមហ៊ុនជាច្រើនក្នុងពេលតែមួយ ហើយទទួលបានជោគជ័យ
បុគ្គលជោគជ័យ July 17, 2019 Chan Sreyny

មហាសេដ្ឋី Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតនៅលើពិភពលោក និងកាន់កាប់ក្រុមហ៊ុនអាជីវកម្មមានតម្លៃ ១,៣៤៥ ពាន់លានដុល្លារដូចជា ក្រុមហ៊ុន ​Amazon និងក្រុមហ៊ុន Blue Space បានបង្ហាញពីគន្លឹះ ក្នុងការប្រើប្រាស់ពេលវេលា​ និងបែងចែកទៅលើការងារជាច្រើនដែលលោកត្រូវធ្វើ ដើម្បីធ្វើឲ្យអាជីវកម្មដំណើរការយ៉ាងរលូន និងជោគជ័យ។ ជាក់ស្ដែងលោកបាននិយាយថាលោកមានប្រព័ន្ធដើម្បីរៀបចំពេលវេលារបស់ខ្លួន។

ការគ្រប់គ្រងក្រុមហ៊ុនពីរបីក្នុងពេលតែមួយ និងទទួលបានជោគជ័យមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែ​លោក Jeff Bezos នៅតែអាចធ្វើបានដោយសារលោកតែងតែកំណត់ពេលសម្រាប់ខ្លួនឯងនៅអ្វីដែលលោកកំពុងធ្វើនៅថ្ងៃនេះ ដើម្បីសម្រេចបាននៅ ២ ឬ ៣ ឆ្នាំនៅពេលខាងមុខ។ ដោយលោកបានបង្កើតជាចក្ខុវិស័យមួយ ដែលអាចជម្រុញឲ្យលោកអាចសម្រេចបានយ៉ាងជោគជ័យ ដោយមិនចាំបាច់ចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការ ប៉ុន្តែលោកត្រូវដាក់កំលាំងកាយ និងចិត្ត ហើយចាប់ផ្ដើមដំណើរការចក្ខុវិស័យនៅថ្ងៃដែលលោកបានដាក់ចេញ ហើយសន្យាថានឹងសម្រេចឲ្យបាន៕

អត្ថបទ៖ លីនី