មានរឿងពីរយ៉ាងដែលយើងដឹងច្បាស់អំពីមហាសេដ្ឋីដូចជា ពួកគេដឹងច្បាស់ថាតើលុយរបស់ពួកគេនឹងទៅណា ហើយពួកគេដឹងយ៉ាងច្បាស់អំពីអ្វីដែលមិនត្រូវធ្វើ។ ដូច្នេះប្រសិនបើអ្នកចង់ឈានដល់ឋានៈជាមហាសេដ្ឋី អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបាន គឺរៀនពីអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដូចជាសហស្ថាបនិក Microsoft លោក Bill Gates និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ដោយខាងក្រោមនេះជារឿង ៣ យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីរបៀបដែលអ្នកមានបំផុតលើលោកថែរក្សាហិរញ្ញវត្ថុរបស់ពួកគេ ដោយអ្នកអាចយកជាគំរូបាន៖
១.ពួកគេមិនមើលរំលងពិន្ទុកាតឥណទានរបស់ពួកគេទេ៖ ពិន្ទុកាតឥណទានរបស់អ្នកដើរតួនាទីនាំមុខក្នុងការកំណត់អត្រាតម្លៃរបស់អ្នក កាលណាពិន្ទុឥណទានខ្ពស់អាចធ្វើឱ្យអ្នកទទួលបានអត្រាការប្រាក់ទាប និងជួយអ្នករាប់ពាន់ដុល្លារក្នុងការប្រាក់ ហើយពិន្ទុទាបអាចការពារអ្នកពីការខ្ចីប្រាក់ប្រសិនបើអ្នកធ្លាប់ត្រូវការ។ ដូច្នេះមនុស្សដែលមានទ្រព្យសម្បត្តិដឹងពីរឿងនេះហើយពួកគេមិនដែលព្រងើយកន្ដើយពិន្ទុឥណទានរបស់ពួកគេទេ ជាពិសេសពួកគេបានពិនិត្យមើលពិន្ទុរបស់ពួកគេជានិច្ច និងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរក្សាវាបានល្អ។
២.ពួកគេមិនចំណាយទៅលើអ្វីដែលមិនចាំបាច់៖ ជាការពិតណាស់យើងតែងតែឃើញអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុតបោះទុនជាច្រើនពាន់ដុល្លារទៅលើរឿងគួរឲ្យអស់សំណើចជាច្រើន ប៉ុន្តែអ្នកមិនបានដឹងទេថា ពួកគេមានរបៀបក្នុងការសន្សំយ៉ាងឆ្លាតវៃដែលអ្នកអាចនឹងភ្ញាក់ផ្អើលដូចជា លោក Bill Gates ពាក់នាឡិកាតម្លៃត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ ហើយលោក Warren Buffett បរិភោគអាហាពេលព្រឹកជារៀងរាល់ថ្ងៃនៅហាង McDonald’s ដែលមានតម្លៃមិនដែលលើសពី ៣.១៧ ដុល្លារនោះទេ។ ចំណុចនេះអាចបង្ហាញថា ពួកគេដឹងច្រើនជាងមនុស្សគ្រប់គ្នាថា ដោយការដើរទិញឥវ៉ាន់យ៉ាងប្រុងប្រយ័ត្ន អាចសម្រេចបាននូវរបៀបរស់នៅជាច្រើន។ ការចំណាយលើអ្វីដែលមិនចាំបាច់នាំឲ្យមានការខ្ជះខ្ជាយហួសកំរិត និងជំពាក់បំណុល រឿងបីយ៉ាងនេះដែលមនុស្សជោគជ័យត្រូវជៀសវាង។
៣.ការបញ្ចុះតម្លៃពីទីផ្សារមិនអាចទាក់ទាញពួកគេបាន៖ នៅលើទីផ្សារភាគច្រើនតែងតែមានការប្រកួតប្រជែងដោយធ្វើការបញ្ចុះតម្លៃ ប៉ុន្តែសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើនដូចជាលោក Bill Gates និងលោក Warren Buffett ការបញ្ចុះតម្លៃមិនអាចទាក់ទាញពួកគេបានទេ។ ពួកគេអាចពេញចិត្តនឹងតម្លៃ ប៉ុន្តែពួកគេក៏សម្លឹងមើល ហើយតែងតែថ្លឹងថ្លែងពីអត្ថប្រយោជន៍នៃគុណភាពធៀបជាធំ ថាតើវាស័ក្កសមនឹងការចំណាយ ឬ ក៏អត់៕
អត្ថបទ៖ លីនី


