ទោះទ្រព្យសម្បត្តិធ្លាក់ចុះ ៤ ពាន់លានដុល្លារ ក៏មហាសេដ្ឋី Li Ka shing នៅតែអាចរក្សាតំណែងជាអ្នកមានបំផុតនៅហុងកុង
បុគ្គលជោគជ័យ
July 10, 2019
Chan Sreyny
មហាសេដ្ឋី Li Ka shing បានរក្សាតំណែងរបស់ខ្លួន ជាអ្នកមានបំផុតនៅហុងកុងក្នុងឆ្នាំនេះ ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះ ៤ ពាន់លានដុល្លារក៏ដោយ។ ជាមួយគ្នានេះដែរទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកដែលមានចំនួន ៣២ ពាន់លានដុល្លារ បានធ្វើឲ្យគាត់អាចយកឈ្នះលោក Lee Shau Kee ដែលមានទ្រព្យសម្បត្តិត្រឹមតែ ៣០ ពាន់លានដុល្លារ។
លោកបានឈរនៅលើកំពូលតារាងតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយចាប់តាំងពីលោកត្រូវបានគេចាត់ទុកថាជាពាណិជ្ជករដែលគួរឲ្យគោរពរាប់អានបំផុតនៅអាស៊ី។ គាត់បានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន CK Hutchison និង CK Asset Holdings កាលពីខែឧសភាឆ្នាំមុន នៅពេលដែរលោកចូលដល់វ័យ ៩០ឆ្នាំ ដោយបានផ្ទេរតំណែងឲ្យទៅកូនប្រុសគ្រប់គ្រងបន្ត។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងប្រតិបត្តិការនៅក្នុងប្រទេសជាង ៥០ ហើយមានផ្ដល់ការងារដល់បុគ្គលិកចំនួន ៣២៣,០០០ នាក់ផងដែរ។
ប្រភព៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


