យើងទាំងអស់គ្នាមានវិធីផ្ទាល់ខ្លួនក្នុងការវាស់ស្ទង់ភាពជោគជ័យនៅក្នុងជីវិត ហើយភាពជោគជ័យអាចផ្លាស់ប្តូរនៅពេលយើងកាន់តែចាស់។ ជាក់ស្ដែងសម្រាប់លោក Bill Gates វាគឺជាការវាយតម្លៃចុងឆ្នាំនៃជីវិតផ្ទាល់ខ្លួន និងការងាររបស់គាត់ ដែលត្រូវបានចាត់ទុកថាជាប្រពៃណីរបស់គាត់ ដែលតែងតែនិយាយរំលឹកពីវ័យនៅកុមារ។ ដូច្នេះដើម្បីវាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន គាត់តែងតែវាយតម្លៃនូវគុណភាពការងាររបស់គាត់ដោយសួរ ៣ សំនួរទៅកាន់ខ្លួនឯងដូចជា៖
១.« តើខ្ញុំបានចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំទេ? » លុយអាចទិញអ្វីៗគ្រប់យ៉ាងឲ្យអ្នក តែមិនអាចទិញពេលវេលាសម្បីតែ ១ វិនាទីក្នុងមួយថ្ងៃបានទេ។ ទោះបីជាកាលវិភាគមមាញឹកយ៉ាងណាក៏ដោយ ក៏សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះនៅតែចំណាយពេលជាមួយគ្រួសាររបស់គាត់ ដោយចំនាយពេលជូនកូនស្រីទៅសាលាដោយចំណាយពេល ២ ទៅ ៣ ដងជារៀងរាល់សប្ដាហ៍ ស្ដាប់ចម្រៀងរួមគ្នា និយាយលេងជាមួយគ្នា ជាពិសេសទោះបីជារូបគាត់ និងភរិយាមិននៅជិតគ្នាក៏ដោយ គាត់តែងតែធ្វើរឿងផ្សេងៗដើម្បីផ្សារភ្ជាប់រវាងគាត់ និងភរិយាដូចជា មើលភាពយន្តដែលប្រពន្ធចូលចិត្តក្នុងពេលតែមួយជាដើម។
២.« តើខ្ញុំបានរៀនសូត្រអ្វីថ្មីៗដែរឬទេ? » ទោះបីជាលោកបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ១៩៧៥ ប៉ុន្តែគាត់នៅតែរក្សាចំណង់ចំណូលចិត្តលើការសិក្សា ដោយតែងតែអានសៀវភៅចំនួន ៥០ ក្បាលក្នុងមួយឆ្នាំៗ ដែលគាត់គិតថា វាគឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនដែលគាត់បានរៀនតាំងពីគាត់នៅក្មេង។ មិនតែប៉ុណ្ណោះលោកគិតថា ការអាន គឺនៅតែជាវិធីចម្បងដែលអាចផ្ដល់ឲ្យគាត់នូវប្រយោជន៍ពីរយ៉ាង គឺអាចបានរៀនអ្វីដែលថ្មី និងសាកល្បងការយល់ដឹងរបស់គាត់។
៣.« តើខ្ញុំបានបង្កើតមិត្តភក្កិថ្មីៗ និងមានទំនាក់ទំនងដ៏ជ្រាលជ្រៅមួយហើយ ឬ នៅ? » បើនិយាយពីរឿងមិត្តជិតស្និត Bill Gates តែងតែបង្ហាញទំនាក់ទំនងយ៉ាងជិតស្និតជាមួយលោក Warren Buffett ដោយគាត់បាននិយាយថា « ខ្ញុំបានរៀនសូត្រជាច្រើនពី Warren Buffett ក្នុងរយៈពេល ២៥ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ អ្វីដែលជាមិត្តល្អ៕
អត្ថបទ៖ លីនី


