អាហ្រ្វិកនឹងទទួលបានផលប្រយោជន៍ជាច្រើន ប្រសិនបើភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនត្រូវបានបន្ធូរបន្ថយ
សេដ្ឋកិច្ច July 9, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះក្រុមអ្នកវិភាគបាននិយាយថា អាហ្រ្វិកនឹងទទួលបានប្រយោជន៍យ៉ាងខ្លាំង បន្ទាប់ពីការដេញថ្លៃចុងក្រោយបំផុតរបស់ចិន និងអាមេរិកដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរបស់ពួកគេ។ កាលពីថ្ងៃទី ២៩ ខែមិនថុនា ប្រធានាធិបតីអាមេរិក និងចិន បានព្រមព្រៀងគ្នា​ ដើម្បីផ្តើមការពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសរបស់ពួកគេដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក។

តាមប្រភពដដែលបានបន្តថា ជម្លោះពាណិជ្ជកម្មដែលបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិកបានជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មពិភពលោក និងសេដ្ឋកិច្ច។ អាមេរិកមិនត្រឹមតែដាក់ទណ្ឌកម្មទៅលើប្រទេសចិនតែមួយនោះទេ ប៉ុន្តែក៏បានកំពុងបង្ខាំងការធ្វើពាណិជ្ជកម្មរបស់ប្រទេសទៀតផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះស្ថាប័នសកលលោកដូចជា មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសម្រាប់ទ្វីបអាហ្រ្វិកដោយលើកឡើងពីសង្រ្គាមយូរអង្វែងរវាងពាណិជ្ជកម្មអាមេរិក និងចិន ហើយវាមិនមែនជាផលប្រយោជន៍ប្រទេសណាមួយទេ ប្រសិនបើជម្លោះនេះនៅតែបន្ត។ ។

គួរបញ្ជាក់ផងដែរថាប្រទេសអាហ្រ្វិកពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរចូលមូលធនពាណិជ្ជកម្ម និងការវិនិយោគ ប៉ុន្តែប្រសិនបើជំលោះសង្គ្រាមនេះនៅតែបន្តអាហ្រ្វិកនឹងអាចស្ថិតក្នុងការលំបាក។ ខណៈដែលទ្វីបនេះកំពុងរៀបចំបង្កើតតំបន់ពាណិជ្ជកម្មសេរី ដែលរំពឹងថានឹងបង្កើនពាណិជ្ជកម្ម និងការវិនិយោគទទួលបានអត្ថប្រយោជន៍ច្រើនជាងមុនប្រសិនបើជំលោះពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចទាំងពីរត្រូវបានបញ្ចប់ ឬ ធូរស្រាលជាងមុន៕

អត្ថបទ៖ លីនី