ប្រទេសស្រីលង្កានឹងផ្លាស់ប្ដូរមុខមាត់ថ្មីរបស់ខ្លួនទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ ២០២០ ខាងមុខនេះ
សេដ្ឋកិច្ច July 9, 2019 Chan Sreyny

កាលពីពេលថ្មីនេះរបាយការណ៍មួយបាននិយាយថា ធនាគារពិភពលោកបានផ្លាស់ប្តូរចំណាត់ថ្នាក់របស់ប្រទេសស្រីលង្កាពីប្រទេស ដែលមានប្រាក់ចំណូលទាបមធ្យម ទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់មធ្យម នៅក្នុងចំណាត់ថ្នាក់ចំណូលចុងក្រោយបំផុតរបស់ប្រទេសសម្រាប់សារពើពន្ធក្នុងឆ្នាំ ២០២០ នេះ។ ធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេសនេះ ទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់មធ្យម ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណូលជាតិសរុប (GNI) របស់ប្រជាជនម្នាក់ៗ។

ប្រភពដដែលក៏បានបន្ថែមផងដែរថា ចំណាត់ថ្នាក់នេះត្រូវបានធ្វើការចាត់តាំងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែកក្កដា ដូច្នេះហើយប្រទេសស្រីលង្កាបានចាត់ចូលទៅក្នុងប្រភេទចំណូលខ្ពស់មធ្យមរួមជាមួយនឹងប្រាក់ចំណូលចំនួន ៤,០៦០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ រួមជាមួយទីក្រុង Kosovo និង Georgia។ ហើយធនាគារពិភពលោកបានព្យាករណ៍ថាឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានឹងកើនឡើងដល់ ៣.៥% ផងដែរ៕

អត្ថបទ៖ លីនី