ស្វីសគម្រោងចំណាយលុយ ៤០ លានដុល្លារ ដើម្បីវិនិយោគទៅលើវិស័យសុខាភិបាលនៅកម្ពុជា
សេដ្ឋកិច្ច July 8, 2019 Chan Sreyny

យោងតាមគេហទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាក្រុមហ៊ុនអន្តរជាតិស្វីសចំនួន ៦ បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគ ដើម្បីអភិវឌ្ឍទៅលើវិស័យសុខាភិបាលដោយសាងសង់មន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាព នៅកម្ពុជា ដែលនឹងចំណាយទឹកប្រាក់ទៅលើការវិនិយោគប្រមាណ ៤០ ដុល្លារអាមេរិក។ បន្ទាប់ពីកិច្ចពិភាក្សាការងារជាមួយនឹងតំណាងក្រុមហ៊ុនអន្តរជាតិទាំង ៦ នៅក្នុងឪកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំរបស់ អង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងហ្សឺណែវ​ ប្រទេសស្វីស កាលពីពេលថ្មីៗកន្លងទៅនេះ។

បន្ថែមពីនេះក្រុមហ៊ុនវិនិយោគទាំង ៦ ក៏មានបំណងក្នុងការចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងការកសាងសមត្ថភាពក្នុងវិស័យសុខាភិបាលនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល។ លើសពីនេះក៏ជួយកាត់បន្ថយកំណើនប្រជាពលរដ្ឋដែលតែងតែទៅព្យាបាលជំងឺនៅក្រៅប្រទេសដូចជា ប្រទេសវៀតណាម​ ថៃ និងសិង្ហបុរី ដោយផ្ដល់នូវការជឿទុកចិត្តដល់ប្រជាពលរដ្ឋថែមមួយកម្រិតទៀត។ ហើយអ្វីដែលកាន់តេពិសេសជាងនេះទៅទៀត ដោយសង្កេតឃើញថាវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាកំពុងតែកើនឡើងច្រើន ដូច្នេះផ្នែកសុខាភិបាលដែលបង្កើតនៅក្នុងកម្ពុជានេះ មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជានោះទេ ក៏ផ្ដល់ការព្យាបាលដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅកម្ពុជា៕

អត្ថបទ៖ លីនី