នាយកប្រតិបត្តិក្រុមហ៊ុន IMAX លោក Richard Gelfond ដែលត្រូវបានគេស្គាល់ថាជាបុគ្គលដែលអាចធ្វើការផ្លាស់ប្ដូរខ្លួនឯង និងជំនួញរបស់លោកបានយ៉ាងជោគជ័យ បានបង្ហាញពីគន្លឹះក្នុងការស្រោចស្រង់ក្រុមហ៊ុនពីបំណុល និងការលំបាកទៅរកប្រាក់ចំណេញ និងពានរង្វាន់ Academy ។ ដោយកាលពី ១៥ ឆ្នាំមុន IMAX មានបំណុលចំនួន ២៥០ លានដុល្លារ ហើយគ្មានលំហូរសាច់ប្រាក់នោះទេ ចំនែកឯខ្សែភាពយន្តមានតិចតួច និងតម្លៃហ៊ុនត្រឹមតែ ៥៥ សេនប៉ុណ្ណោះ ដែលវាហាក់ដូចជាមិនអាចទៅរួចទេសម្រាប់ការផ្លាស់ប្ដូរ ប៉ុន្តែលោក Gelfond បានធ្វើការផ្លាស់ប្ដូររួចមកហើយ ថែមទាំងបានទទួលជោគជ័យទៀតផង។
មូលហេតុដែលធ្វើឲ្យលោក Richard Gelfond អាចសម្រេចបាននូវជោគជ័យដ៏ធំធេង ហើយមិនមានមនុស្សច្រើនទេដែលអាចធ្វើបានបែបនេះគឺលោកផ្ដោតទៅលើ ភាពបត់បែន និងភាពស្ងប់ស្ងាត់។ លោកតែងតែប្រើប្រាស់ពាក្យជំរុញទឹកចិត្តខ្លួនឯងដើម្បីរស់នៅថា ” ហានិភ័យកាន់តែខ្ពស់ រង្វាន់កាន់តែធំ “។ Richard Gelfond ក៏បានណែនាំផងដែរថា « កុំបង្កើនការយកចិត្តទុកដាក់ខ្លាំងពេកចំពោះអ្វីដែលអ្នកបានធ្វើ ត្រូវបណ្ដោយឲ្យទៅតាមដំណើររបស់វា តែត្រូវចេះសម្លឹងមើលឪកាស។ ឪកាសដែលល្អបំផុត ដើម្បីនាំអ្នកទៅកាន់កន្លែងថ្មីៗ មិនមានច្រើននោះទេ ដូច្នេះត្រូវចេះចាប់យក និងធ្វើតាមកុំរំលង »។
លោកក៏បានបន្ថែមថា « អ្នកពិតជាមិនអាចគ្រប់គ្រងអាជីវកម្មបានទេ លុះត្រាតែអ្នកដឹងពីរបៀបដែលវាដំណើរការពីឫសគល់ » ដោយនៅពេលដែលគាត់ចាកចេញពីធនាគារ មកធ្វើការវិនិយោគសម្រាប់ Imax គាត់បានទៅធ្វើការនៅរោងកុន និងពីរបីកន្លែងទៀត ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមដើម្បីការផ្លាស់ប្ដូររបស់គាត់។ ដោយសារវិធីសាស្រ្តរបស់លោកទាំងនេះហើយដែលជួយផ្លាស់ប្ដូរ ភាគហ៊ុនរបស់ក្រុមហ៊ុន Imax ដែលមានតម្លៃ ៤.៤៥ ដុល្លារក្នុងមួយហ៊ុន នៅពេលគាត់បានកាន់តំណែងនៅថ្ងៃទី១ ខែមេសាឆ្នាំ ២០០៩ កើនឡើងរហូតដល់ ៥០០% ដែលមានតម្លៃប្រហែល ៣២ ដុល្លារក្នុងពេលពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ លីនី


