ប្រទេសចិនកំពុងពិចារណាទិញផលិតផលកសិកម្មរបស់អាមេរិកមួយចំនួន ដើម្បីបង្ហាញពីកាយវិការនៃសុច្ឆន្ទៈ អំឡុងពេលនៃការចរចាពាណិជ្ជកម្មឡើងវិញរវាងក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បើទោះបីជាទំហំនេះទំនងជាតូចជាងមុនក៏ដោយ នេះបើយោងតាមប្រភពមួយដែលមិនបានត្រូវបានអនុញ្ញាតឲ្យបញ្ចេញឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ជាមួយគ្នានេះដែរផលិតផលកសិកម្ម ដែលចិនកំពុងធ្វើការពិចារណាទិញនោះមានដូចជា សណ្ដែកសៀង ពោត និងសាច់ជ្រូក ដោយផលិតផលទាំងនេះនឹងត្រូវពឹងផ្អែកទៅលើដំណើរការនៃការចរចាពាណិជ្ជកម្ម បើទោះបីជាបរិមាណប្រហែលជាតិចជាង ចំនួន ដែលចិនបានសន្យានឹងទិញមុនពេលដែលសង្រ្គាមត្រូវបានផ្អាក។
ប្រភពដដែលបានបន្តថាលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង បានធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងនៅក្រៅកិច្ចប្រជុំកំពូល G20 នៅអូសាកា ប្រទសជប៉ុនកាលពីចុងសប្តាហ៍កន្លងមកនេះ។ ខណៈពេលដែលការសន្យាទិញផលិតផលអាមេរិកនេះមានសក្ដានុពលអាចផ្ដល់នូវការលួងលោកកសិករអាមេរិកបានខ្លះៗ ហើយក៏បានដាស់តឿនផងដែរថាប្រទេសចិនមិនមានបំណងសន្យាច្រើនពេកទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយ។ មិនតែប៉ុណ្ណោះកសិករអាមេរិកមិនបានពិភាក្សាអំពីផែនការនេះ ជាមួយសមភាគីអាមេរិកឡើយ ហើយវាក៏មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងបញ្ឈប់នៃជំលោះនេះដែរ។
គួបញ្ជាក់ផងដែរថាផងដែរថា ក្នុងអំឡុងពេលការតវ៉ាចុងក្រោយនៃខែធ្នូ ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការទិញសណ្តែកសៀង ពោត និងសាច់ជ្រូកជាង ២០ លានតោនពីអាមេរិក។ ហើយបន្ទាប់ពីការចរចាបានធ្លាក់ចុះនៅខែឧសភា ប្រទេសចិនបាននិយាយថាខ្លួននឹងបន្តការទិញនេះទោះបីជាមានការស្នើសុំការដឹកជញ្ជូនមួយចំនួនត្រូវបានពន្យារក៏ដោយ។ បន្ថែមពីនេះការទិញទំនិញកសិកម្មអាមេរិកបន្ថែមទៀតទំនងជានឹងមិនផ្លាស់ប្តូរការទាមទារ ដ៏តឹងរឹងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការសម្បទានពីចិនលើកម្មសិទ្ធិបញ្ញានោះទេ។
ជាក់ស្ដែងលោក ត្រាំ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំ G-២០ ថាលោកនឹងចាប់ផ្តើមកំណត់ពន្ធលើការនាំចូលចិនដែលមានចំនួន ៣០០ ពាន់លានដុល្លារបន្ថែមទៀត ខណៈដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយរបស់ប្រទេសចិន។ ប៉ុន្តែមិនទាន់បានបង្ហាញព័ត៌មានលំអិតអំពីការរៀបចំរបស់លោក ជាមួយលោកស៊ី ជិនពីងទេ ដោយបន្សល់ទុកភាពមិនច្បាស់លាស់អំពីរបៀបដែលប្រទេសទាំងពីរនឹងបន្ត៕
អត្ថបទ៖ លីនី


