លោក Tony Robbins ដែលជាមហាសេដ្ឋី និងជាអ្នកនិពន្ធជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប ដែលត្រូវបានគេស្គាល់តាមរយៈការនិពន្ធសៀវភៅ “ Money: Master the Game ” ដែលលក់ដាច់បំផុត និងជាវាគ្មិនដែលនិយាយលើកទឹកចិត្តដ៏ប៉ិនប្រសព្វ បានបង្ហាញពីរឿងសំខាន់ពីរយ៉ាងដែលអ្នកត្រូវដឹងពីរបៀបក្នុងការទុកដាក់ប្រាក់ ដើម្បីក្លាយទៅជាអ្នកមានមុនពេលដែលអ្នកមានអាយុ ៣០ឆ្នាំ ដោយលោកបានណែនាំឲ្យអនុវត្តលើរឿងពីរយ៉ាងដូចជា៖
១.វិនិយោគលុយរបស់អ្នក៖ ប្រសិនបើអ្នកចង់បង្កើតទ្រព្យសម្បត្តិឲ្យបានច្រើនអ្នកត្រូវវិនិយោគប្រាក់របស់អ្នក ដោយអ្នកត្រូវគិតថាតើអ្នកជាអ្នកប្រើប្រាស់ ឬអ្នកម្ចាស់នៃលុយទាំងនោះ? អ្នកនឹងមិនអាចឆ្លើយនូវសំនួរនេះបានទេ លុះត្រាតែអ្នកក្លាយជាអ្នកវិនិយោគ។ យ៉ាងណាមិញលោក Robbins បានផ្ដល់ដំបូន្មានឲ្យអ្នកគួរតែធ្វើការវិនិយោគប្រាក់របស់អ្នក ដើម្បីស្វែងរកប្រាក់ចំណេញជាមួយនឹងអាជីវកម្ម ឬ ក្រុមហ៊ុនតូចៗដែលអ្នកគិតថាអ្នកអាចធ្វើបាន។ ជាក់ស្ដែងមិនថាអ្នកជ្រើសយកការវិនិយោគបែបណានោះទេ ជំហានដ៏សំខាន់បំផុតគឺ ត្រូវបើកគណនីយ៉ាងហោចណាស់ឲ្យមួយ ហើយដំណើរការឲ្យបានជាប់លាប់ នៅពេលដែលការចាប់ផ្ដើមដំណើរការបានល្អ នោះអញនកនឹងដឹងពីគុណតម្លៃដែលអាចធ្វើឲ្យប្រាក់របស់អ្នកកើនឡើងបានច្រើន។
២.ធ្វើឲ្យការវិនិយោគដំណើរការដោយស្វ័យប្រវត្តិ៖ លោក Robbins បាននិយាយថានៅទីបំផុតអ្នកចង់ឈានដល់ចំណុចមួយដែល ” ប្រាក់ចំណូលដែលអ្នកទទួលបានពីការវិនិយោគទាំងនោះ នឹងអនុញ្ញាតឲ្យអ្នករស់នៅក្នុងជីវិតដែលអ្នកមានសព្វថ្ងៃនេះដោយមិនចាំបាច់ធ្វើការ “។ មធ្យោបាយងាយស្រួលបំផុតដើម្បីសម្រេចបាន គឺធ្វើឲ្យការវិនិយោគរបស់អ្នកដំណើរការដោយស្វ័យប្រវត្តិ ដោយអ្នកគួរផ្ទេរប្រាក់ខែរបស់អ្នកទៅក្នុងគណនីវិនិយោគរបស់អ្នក។ ប្រសិនបើអ្នកមិនប្រើមិនធ្វើដូច្នេះទេ អ្នកនឹងមិនអាចសម្រេចបានឡើយ ហើយតាមរយៈការផ្ញើប្រាក់ដោយស្វ័យប្រវត្តិទៅក្នុងគណនីវិនិយោគ អ្នកនឹងមិនមានជម្រើសក្នុងការចំណាយទេ លើសពីនេះទៅទៀតនៅពេលដែលអ្នកមិនបានឃើញលុយ អ្នកនឹងរៀនរស់ដោយគ្មានវា៕
អត្ថបទ៖ លីនី


