រដ្ឋាភិបាលកម្ពុជា នឹងសាងសង់កំពង់ផែសមុទ្រទេសចរណ៍ ក្នុងខេត្តកែប ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលកំពុងតែកើនឡើង
សេដ្ឋកិច្ច July 2, 2019 Chan Sreyny

ដោយសង្កេតឃើញពីកំណើននៃការកើនឡើងរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តកែប រដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាទៅលើការសាងសង់កំពង់ផែមួយក្នុងខេត្តកែប ដើម្បីបម្រើដល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ ឲ្យមានភាពងាយស្រួលជាងមុន ដោយបច្ចុប្បន្នគម្រោងនេះកំពុងដំណើរការស្វែងរកការផ្តល់មូលនិធិសម្រាប់ការអនុវត្ត។

យោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងកំពង់ផែសមុទ្រទេសចរណ៍កែបគឺ ជាគម្រោងដែលទទួលបានការឧបត្ថម្ភពីរដ្ឋ ហើយរហូតមកទល់ពេលនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិភាក្សាលើការចំណាយថវិកាដើម្បីអនុវត្តគម្រោងនេះ។ បន្ថែមពីនេះដោយសារតែខេត្តព្រះសីហនុ និងខេត្តកំពតមានកំពង់ផែសមុទ្រទេសចរណ៍ក្រសួងបានស្នើឲ្យមានផែនការសាងសង់កំពង់ផែទេសចរណ៍មួយនៅកែបដើម្បីបម្រើវិស័យទេសចរណ៍ ដោយមានទំហំតូច និងតម្លៃប្រើប្រាស់ក្នុងការសាងសង់តិចជាងកំពង់ផែនៅខេត្តកំពត៕

អត្ថបទ៖ លីនី