បន្ទាប់ពីតម្លៃទំនិញត្រឡប់មកប្រក្រតីវិញ អតិផរណាប្រចាំឆ្នាំរបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះដល់ ៣.២៥% នៅក្នុងខែមិថុនា
សេដ្ឋកិច្ច July 2, 2019 Chan Sreyny

ចាកាតា៖ ការិយាល័យស្ថិតិជាតិបានប្រកាសកាលពីថ្ងៃចន្ទថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះដល់ ៣.២៨% ដែលនៅក្រោមអតិផរណា ៣.៣២% ក្នុងខែឧសភា។ ហើយអតិផរណាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចុះនៅក្នុងខែមិថុនា ខណៈពេលដែលតម្លៃទំនិញ និងសេវាកម្មបានវិលត្រឡប់មកប្រក្រតីវិញ បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សមុនពេលពិធីបុណ្យអ៉ីស្លាមដ៏ធំបំផុតរបស់ជនជាតិមូស្លីម។

លោក Kecuk Suhariyanto ប្រធានការិយាល័យបានឲ្យដឹងថានៅខែឧសភាអតិផរណាបានធ្លាក់ចុះ ០.៥៥% ហើយបន្តធ្លាក់ចុះខ្លាំងក្នុងខែមិថុនារហូតដល់ ០.៦២%។ នៅពេលដែលប្រជាជនម៉ូស្លីមក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្វើពិធីបុណ្យ Eid al-fitr នៅថ្ងៃទី៥ និងទី៦ ខែមិថុនាដែលជាហេតុធ្វើឲ្យតម្រូវការម្ហូបអាហារ និងសេវាកម្មត្រូវបានកើនឡើងជាប្រចាំ។ លោកបានបន្ថែមថា ការធ្លាក់ចុះអតិផរណាស្នូលប្រចាំឆ្នាំបានកើនឡើងដល់ ៣.២៥% នៅក្នុងខែមិថុនាពី ៣.១២% នៅក្នុងខែឧសភា ដោយសារតែមិនមានការគ្រប់គ្រងតម្លៃអាហារច្បាស់លាស់ ដែលជាចំណុចមួយធ្វើឲ្យមានការកើនឡើងនេះ។ ហើយអតិផរណានៅខែមិថុនានៅតែស្ថិតក្នុងកម្រិតគោលដៅពី ២.៥% ទៅ ៤.៥% ភាគរយនៅឆ្នាំនេះផងដែរ៕

អត្ថបទ៖ លីនី