យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យស្ថិតិជាតិកេនយ៉ា (KNBS) បានប្រាប់ឲ្យដឹងថា ទិន្នន័យចុងក្រោយបំផុតបានបង្ហាញពីការធ្លាក់ចុះនៃការនាំចេញទៅអាស៊ីរហូតដល់ ២០.៩% ដែលស្មើនឹង ៤០៩ លានដុល្លារក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៩ នេះ។ ដោយការធ្លាក់ចុះនេះបណ្ដាលមកពីការធ្លាក់ចុះនៃការនាំចេញទៅកាន់ប្រទេសប៉ាគីស្ថាន គឺជាមូលហេតុចម្បងនៃការធ្លាក់ចុះសរុបក្នុងការនាំចេញទៅតំបន់អាស៊ីបូព៌ា។
តាមប្រភពដដែលបានបន្តថា ការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងការនាំចេញទៅកាន់អាស៊ីត្រូវបានកត់ត្រានៅក្នុងតម្លៃនៃការនាំចេញសរុបទៅប្រទេសប៉ាគីស្ថាន និងឥណ្ឌាដែលបានចុះបញ្ជីធ្លាក់ចុះ ២៩.៩% និង ៥០.៨% រៀងគ្នាខណៈពេលដែលតម្លៃនៃការនាំចេញសរុបទៅប្រទេសចិន និងជប៉ុនបានកើនឡើងក្នុងត្រីមាសនេះ។ បន្ថែមពីនេះទៅទៀត ទិន្នន័យរបស់ KNBS បានបង្ហាញថាតម្លៃនៃការនាំចូលសរុបរបស់កេនយ៉ាបានធ្លាក់ចុះ ៣.៩% ស្មើនឹង ៤២១,២ ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំនេះ ខណៈដែលការនាំចេញសរុបបានថយចុះ ៣% ស្មើនឹងជាង ១៥២,៨ ពាន់លានដុល្លារអាមេរិក៕
អត្ថបទៈ លីនី


