CEO ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រាប់ពីជំនាញដែលអាចកែប្រែក្រុមហ៊ុនអាកាសចរណ៍តម្លៃ ២៦ សេន ក្លាយជាអាជីវកម្មរាប់ពាន់លានដុល្លារ
បុគ្គលជោគជ័យ July 1, 2019 Chan Sreyny

នាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍នាំមុខគេ ដែលមានតម្លៃទាប បានចាត់ទុកខ្លួនឯងថាអ្នកដែលមានការផ្លាស់ប្ដូរដ៏ខ្លាំងក្លាបំផុត។ បន្ទាប់ពីបានបង្កើតអាជីពប្រកបដោយជោគជ័យជាអ្នកប្រតិបត្តិជាន់ខ្ពស់នៅ Warner Music លោក Tony Fernandes បានសម្រេចចិត្តប្រើប្រាស់ធនធានទាំងនោះ ទៅធ្វើការនៅក្នុងឧស្សាហកម្មអាកាសចរណ៍ក្នុងឆ្នាំ ២០០១ ។ ក្នុងរយៈពេលមួយឆ្នាំនៃការទិញក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមួយសម្រាប់តម្លៃមួយរីងហ្គីត (ប្រហែល ២៦ សេន) ដោយគាត់បានចាប់ផ្ដើមបង្កើតវាម្ដងទៀត ដើម្បីស្វែងរកប្រាក់ចំណេញត្រលប់មកវិញ។

ក្នុងអំឡុងពេលដើមដំបូងរបស់ AirAsia លោក Fernandes បានពង្រីកក្រុមរបស់គាត់ជាង ១០០ ដងពីបុគ្គលិក ២០០ នាក់ និងយន្តហោះពីរគ្រឿង ទៅជាបណ្តាញអន្ដរជាតិមួយដែលមានបុគ្គលិក ២០,០០០ នាក់ និងយន្តហោះចំនួន ២៥០ គ្រឿង។ ហើយនៅឆ្នាំ ២០១៨ អាជីវកម្មបានរកប្រាក់ចំណូលចំនួន ១០.៦ ពាន់លានរីងហ្គីតម៉ាឡេស៊ី ដែលប្រហែលនឹង ២.៥៨ ពាន់លានដុល្លារ និងត្រូវបានគេបោះឆ្នោតជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំទី១០ ដែលកំពុងដំណើរការ។

នៅពីក្រោមភាពជោគជ័យនៃការផ្លាស់ប្ដូរយ៉ាងលឿនរហ័សនេះ លោកបានបង្ហាញពីគន្លឹះមួយគឺ សមត្ថភាពក្នុងការស្វែងរកមនុស្សដ៏អស្ចារ្យ មនុស្សដែលមានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងមនុស្សដែលមានគោលបំណងខ្ពស់។ ទោះជាយ៉ាងណាក៏ដោយការស្វែងរកមនុស្សល្អគឺជាផ្នែកមួយនៃការងាររបស់អ្នកដឹកនាំ ហើយលោក Fernandes បានកត់សម្គាល់ថាការដឹងពីរបៀបរក្សាទុកមនុស្សទាំងនោះ គឺជារឿងមួយផ្សេងទៀត។ ដើម្បីធ្វើដូច្នេះគាត់បាននិយាយថាគាត់ផ្តោតសំខាន់លើចំណុច ៣យ៉ាងគឺ តម្លាភាព ការកោតសរសើរ និងផ្តល់សមត្ថភាពដល់បុគ្គលិក៕

ប្រភពៈលីនី