ការថ្លែងក្នុងសន្និសីទសារព័ត៌មានមួយបានបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារកណ្តាលបានកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងវិស័យផលិតកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ បើយោងទៅតាម នាយកដ្ឋានរូបិយវត្ថុរបស់សិង្ហបុរី (MAS) បាននិយាយថាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងចន្លោះឆ្នាំ ២០១៩ ដែលមានចំនួន ១.៥% កំពុងត្រូវបានពិនិត្យឡើងវិញដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) និងអាជ្ញាធររូបិយវត្ថុសឹង្ហបុរី (MAS)។
គួរឲ្យដឹងផងដែរថាកំណើនផលិតផលក្នុងស្រុកត្រូវបានគេព្យាករណ៍ថា អាចនឹងចុះខ្សោយជាងការរំពឹងទុកនាពេលមុន ហើយគ្រប់យ៉ាងមិនខុសពីការព្យាករណ៍នោះទេ សេដ្ឋកិច្ចបានកើនឡើងយឺតជាង ១.២% ក្នុងមួយឆ្នាំនៅត្រីមាសទី១ នៃឆ្នាំ ២០១៩ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍។ ដោយពេលថ្មីៗនេះការធ្លាក់ចុះនៃសេដ្ឋកិច្ចមានរហូតដល់ ៩.៣% ដោយសារមិនមានប្រេងក្នុងនាំចេញតាំងពីដើមឆ្នាំនេះ ដែលអាចបង្ហាញពីការកើនឡើងមានកម្រិតទាបនៅក្នុងត្រីមាសទី២ ជាងត្រីមាសទី១ ទៅទៀត។
ជាមួយនឹងកំណើននៅក្នុងឆមាសទី១ នេះហាក់ដូចជាកំពុងធ្លាក់ចុះខ្លាំង ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ដោយ MTI និង MAS កំពុងពិនិត្យមើលពីការព្យាករណ៍ពី ១.៥ ទៅ ២.៥% សម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ។ ជាមួយគ្នានេះដែរការព្យាករណ៍ កំណើនពេញមួយឆ្នាំពេញគឺ ផ្អែកលើការរក្សាស្ថេរភាពសេដ្ឋកិច្ចនៅត្រីមាសទី៣ ប៉ុន្តែការកើនឡើងនេះមិនអាចប៉ះប៉ូវការធ្លាក់ចុះនៅឆមាសទី១ នោះទេ ប្រសិនបើសេដ្ឋកិច្ចសកលនូវតែទុនខ្សោយ និងជំលោះពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំៗទាំងពីរនៅតែបន្ត។
ទោះបីជាសេដ្ឋកិច្ចប្រទេសសិង្ហបុរីកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក្ដី ក៏ប្រទេសនេះនៅតែជាតំបន់ល្អក្នុងការវិនិយោគ ដោយមានមូលដ្ថានគ្រឹះសេដ្ឋកិច្ចរឹងមាំ និងគោលនយោបាយល្អ ទោះបីជារងផលប៉ះពាល់ពីបរិយាសខាងក្រៅ និងជំលោះពាណិជ្ជកម្មធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងយឺត តែការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញកំពុងដំណើរការល្អ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពរឹងមាំថែមទៀត៕
អត្ថបទៈលីនី


