អ្នកមានៗនៅអាមេរិក ភាគច្រើនកើតស្ត្រេសធុញធប់ ដោយសាររកលុយបានច្រើន តែអត់មានពេលចាយ
បុគ្គលជោគជ័យ June 27, 2019 Chan Sreyny

បើយោងទៅតាមសៀវភៅដែលទើបតែចេញផ្សាយរបស់សេដ្ឋកិច្ចវិទូ Daniel Hamermesh មានចំណងជើងថា ” ការចំនាយពេលវេលា ជាធនធានដ៏មានតម្លៃបំផុត ” បានបង្ហាញពីការប្រៀបធៀបរវាងអ្នកដែលរកលុយបានកាន់តែច្រើន នឹងធ្វើឲ្យពួកគេកាន់តែស្រ្តេស ចំនែកឯអ្នកដែលរកលុយបានតិចមានអារម្មណ៍ស្រ្តេសតិចជាង។ ដូច្នេះហើយបានជាគេនិយាយាថាជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការចាយវាយប្រាក់កាសដែលរកបាននោះទេ។

លោកបានអះអាងថា ជាមធ្យមប្រជាពលរដ្ឋអាមេរិកមានប្រាក់ច្រើននៅពេលដែលពួកគេមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ដោយពួកគេមានរយៈពេល ២៤ ម៉ោងដូចគ្នាក្នងការចំណាយទៅលើការរស់នៅដូចជា ការដេក ការហូបចុក ដូចមនុស្សទូទៅដែរ និងការរៀបចំទុកដាក់ផ្ទាល់ខ្លួនក៏មិនខុសគ្នាប៉ុន្មានដែរ។ បន្ថែមពីនេះលោកបានលើកឡើងថា « ការលើកទឹកចិត្តរបស់យើងនឹងជំរុញឲ្យយើងធ្វើអ្វីៗ ដែលខុសពីគេ ហើយនៅពេលដែលយើងរកប្រាក់ចំណូលបានច្រើនជាងមនុស្សទូទៅ រឹតតែធ្វើឲ្យការចំណាយពេលវេលាកាន់តែខុសគ្នា»។

សម្រាប់អ្នកដែលរកប្រាក់ចំណូលខ្ពស់តែងតែគិតច្រើន និងល្អិតល្អន់ក្នុងការចំនាយប្រាក់ ជាងអ្នកដែលមានប្រាក់ចំណូលទាប ជាហេតុធ្វើឲ្យអ្នកដែលរកលុយបានច្រើន កាន់តែមានភាពតានតឹងនៅពេលធ្វើការចំនាយ។ ដូច្នេះទើបអ្នកដែលអាចរកចំណូលបានច្រើននឹងមានអារម្មណ៍ថាស្រ្តេស ដោយសារតែពួកគេមានអារម្មណ៍ថាមិនមានពេលគ្រប់គ្រាន់សម្រាប់សម្រាកលំហែកាយដូចដែលពួកគេត្រូវការ ខណៈពេលដែលអ្នកមានប្រាក់ចំណូលទាបមានពេលគ្រប់គ្រាន់ ប៉ុន្តែពួកគេនឹងមានអារម្មណ៍ស្រ្តេសនៅពេលគិតពីប្រាក់ចំណូល៕

អត្ថបទៈលីនី