សេដ្ឋកិច្ចវិទូដ៏ល្បីល្បាញលោក Arvind Panagariya បាននិយាយថាសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន គឺជាពេលវេលាមួយដែលល្អស័ក្កសមសម្រាប់ប្រទេសឥណ្ឌាដើម្បីទាក់ទាញប្រទេសពហុជាតិ ដែលកំពុងស្វែងរកទីតាំងផ្សេងទៀតក្រៅពីប្រទេសកុម្មុយនីស្ត។ ខណៈពេលដែលក្រុមហ៊ុនចម្រុះជាតិសាសន៍ធំៗជាច្រើនកំពុងតែធ្វើការផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនពីប្រទេសចិន ដែលអាចជាឪកាសមួយសម្រាប់ប្រទេសឥណ្ឌា ក្នុងការចាប់ផ្ដើមប្រើប្រាស់យុទ្ធសាស្រ្តដើម្បីនាំយកក្រុមហ៊ុនទាំងនោះមកកាន់តំបន់ឆ្នេរសមុទ្រ។
លោកបានបន្ថែមថា វាក៏ជាពេលវេលាដ៏ល្អមួយ ដែលប្រទេសឥណ្ឌាគួរចាប់យក ដើម្បីចាប់ផ្តើមទាក់ទាញក្រុមហ៊ុនចម្រុះជាតិសាសន៍ធំៗ ដែលឥឡូវនេះកំពុងស្វែងរកទីតាំងថ្មី នៅពេលដែលប្រាក់ឈ្នួលរបស់ពួកគេកាន់តែកើនឡើងៗ ស្របពេលដែលការត្រឡប់ចូលទៅកាន់ទីផ្សារអាមេរិកត្រូវបានបិទបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មនេះបានកើតឡើង។
គួរឲ្យដឹងផងដែរថាការថ្លែងនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយអគ្គកុងស៊ុលឥណ្ឌានៅទីក្រុងញូវយ៉ក លោក Panagariya បានអំពាវនាវយ៉ាងខ្លាំងឲ្យប្រទេសឥណ្ឌាកាត់បន្ថយពន្ធលើការនាំចូលម៉ូតូ និងរថយន្ត តាមរយៈការផ្តល់ និងទទួលយកការចរចាជាមួយសហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកបានស្នើឲ្យឥណ្ឌាបើកទីផ្សាររបស់ខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍ទាំងសងខាង។ លើសពីនេះលោកក៏បានអំពាវនាវឲ្យអនុវត្តច្បាប់ការងារ និងការកែទម្រង់ដីធ្លី ជាថ្មីម្ដងទៀតឲ្យមានភាពបត់បែន និងងាយស្រួលជាងមុនដើម្បីទាក់ទាញក្រុមហ៊ុនចម្រុះជាតិសាសន៍ធំៗទាំងនោះ៕
អត្ថបទ៖លីនី


