ខ្សែរថភ្លើងពីទីក្រុងបាងកក មកព្រំដែនកម្ពុជា នឹងចាប់ផ្ដើមដំណើរការនៅដើមខែកក្កដាខាងមុខនេះ
សេដ្ឋកិច្ច June 26, 2019 Chan Sreyny

យោងតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា ខ្សែរថភ្លើងរដ្ឋទីក្រុងបាងកក ឆ្ពោះមកប៉ោយប៉ែតព្រំដែនប្រទេសកម្ពុជា នឹងចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី១ ខែកក្កដាឆាប់ៗនេះ បន្ទាប់ពីប្រទេសថៃ និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាក្នុងការដំណើរការសេវារថភ្លើងដែលតភ្ជាប់ប្រទេសទាំងពីរ។

ប្រភពព័ត៌មានដដែលបានបន្ថែមផងដែរថា រថភ្លើងទាំងនោះនឹងរត់ ៤​ ជើងក្នុងមួយថ្ងៃ ដោយខ្សែរថភ្លើងដែលរត់ជាប្រចាំថ្ងៃលេខ ២៧៥ នឹងចាប់ផ្ដើមចាកចេញពីទីក្រុងបាងកកនៅម៉ោង ទៅកាន់អារុណយ៉ាបរ៉ាថែត និងខ្លងលុកនៅម៉ោង ៥ និង៥៥នាទីព្រឹក ហើយទៅដល់ស្ថានីយ៍នៅព្រំដែននៅម៉ោង ១១ និង១៧ ថ្ងៃត្រង់។ ជាមួយគ្នានេះដែររថភ្លើងលេខ ២៧៩ នឹងធ្វើប្រតិបត្តិការនៅលើផ្លូវដែកតែមួយដោយចាកចេញពីទីក្រុងបាងកកនៅម៉ោង ១ និង០៥ នាទីល្ងាច ហើយទៅដល់ព្រំដែននៅម៉ោង ៥ និង២៧ នាទីល្ងាច ដោយរថភ្លើងលេខ ២៨០ នឹងចាកចេញពីស្ថានីយ៍ ខ្លងលុក ( ផ្សាររងគ្លឿ) នៅម៉ោង ៦ និង៥៨ នាទីព្រឹក និងមកដល់ទីក្រុងបាងកកនៅម៉ោង ១២ និង០៥ នាទីយប់ ហើយរថភ្លើងលេខ ២៧៦ នឹងចាកចេញពីស្ថានីយ៍ព្រំដែននៅម៉ោង ១ និង០៥នាទី និង ម៉ោង ៣ រសៀល ហើយមកដល់ព្រលានយន្តហោះបាងកកនៅម៉ោង ៧ និង៤០ នាទីយប់។

លោកក៏បានបន្ថែមទៀតផងដែរថា​សេវាកម្មថ្មីនេះនឹងអាចជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរថៃ និងបរទេសដែលចង់ឆ្លងកាត់ព្រំដែនកម្ពុជា ដោយតំលៃសំបុត្រក្នុងការធ្វើដំណើរពីទីក្រុងបាងកក មកដល់ស្ថានីយ៍ ខ្លងលុក ជាមធ្យមមានតំលៃ ៤៩ បាតក្នុងមួយជើង។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន STR បានផ្ដល់រថភ្លើងដែលដើរដោយថាមពលម៉ាស៊ូតចំនួន ៤គ្រឿង និងបានបើកស្ថានីយ៍ បានខ្លងលុក កាលពីខេមេសាផងដែរ៕

អត្ថបទ៖ លីនី