គម្រោងធំៗចំនួន២របស់ថៃ អាចបង្កើតកាវិនិយោគរហូតដល់ ២៧១,៩០០ លានបាត
សេដ្ឋកិច្ច June 28, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះទីភ្នាក់ងារព័ត៌មានប្រទេសថៃបានឲ្យដឹងថា ក្រុមប្រឹក្សាភិបាល EEC បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួនពីរ ដែលនឹងបង្កើតការវិនិយោគ ២៧១,៩០០ លានបាត បន្ទាប់ពីកិច្ចប្រជុំជាមួយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តី ដើម្បីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ពិសេសខាងកើត ទៅលើគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅនឹងអាកាសយានដ្ឋានចំនួន ៣ និងគម្រោងអភិវឌ្ឍន៍កំពង់ផែឧស្សាហកម្មតាម៉ាបតាភុតផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅនឹងអាកាសយានដ្ឋានចំនួន ៣ ដូចជា អាកាសយានដ្ឋានដនមឿន សុវណ្ណភូមិ និង អុនតាប៉ាវ និងគម្រោងអភិវឌ្ឍន៍កំពង់ផែឧស្សាហកម្ម ម៉ាបតាភុតជំហានទី ៣ ដំណាក់កាលទី ១ ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញសម្រាប់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសដោយបង្កើតការវិនិយោគមានតម្លៃខ្ពស់សរុបចំនួន ២៧១,៩០០ លានបាត ដោយគម្រោងផ្លូវដែកល្បឿនលឿនចំនួន ២២៤ ពាន់លានបាត និងគម្រោងកំពង់ផែម៉ាបតាតាភុតចំនួន ៤៧,៩០០ លានបាត ដែលត្រូវបានគេរំពឹងថានឹងបានចុះហត្ថលេខាចាប់ផ្ដើមដំណើរការនៅខែកក្កដាឆាប់ៗនេះ៕

ប្រភព៖ លីនី