យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថា ការិយាល័យទីផ្សារអាហ្រ្វិករបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម West Asian-African បានជំរុញឲ្យពាណិជ្ជករវៀតណាមគួរបន្តធ្វើពាណិជ្ជកម្ម ជាមួយអាហ្វ្រិក ដែលមានតម្រូវការខ្ពស់សម្រាប់ផលិតផល ជាចំណុចខ្លាំងរបស់វៀតណាម ខណៈពេលដែលសមត្ថភាពផលិតនៅអាហ្វ្រិកនៅតែត្រូវការការអភិវឌ្ឍបន្ថែមទៀតហើយជាលទ្ធផលវាមានតម្រូវការខ្ពស់សម្រាប់ទំនិញប្រើប្រាស់និងអាហារ។
បន្ថែមពីនេះទៅទៀតតំបន់អាហ្រ្វិកក៏ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្ម និងកែច្នៃរបស់វៀតណាមផងដែរ ដោយវៀតណាមនាំចូលគ្រាប់ស្វាយចន្ទី កប្បាស ឈើ និងរ៉ែជាច្រើនពីអាហ្វ្រិក ហើយនាំចេញភាគច្រើនគឺ អង្ករ គ្រឿងសមុទ្រ ទំនិញអេឡិចត្រូនិច ទូរស័ព្ទ និងកាហ្វេទៅកាន់ទ្វីបអាហ្រ្វិក។ លើសពីនេះទៅទៀតតម្រូវការចាំបាច់បំផុតរបស់ទ្វីបអាហ្វ្រិក គឺស្រូវ កាហ្វេ និងម្សៅដំឡូងមី។
គួរបញ្ជាក់ផងដែរថាភាគីទាំងពីរមានប្រវត្តិសហប្រតិបត្តិការ និងភាពជាដៃគូយូរអង្វែងមកហើយ ប៉ុន្តែដោយសារតែភាពខុសគ្នានៃវប្បធម៌ និងការអនុវត្តន៍អាជីវកម្ម រួមទាំងលើចម្ងាយភូមិសាស្រ្ត និងកង្វះខាតចំណេះដឹង ធ្វើឱ្យមានការលំបាកសម្រាប់អាជីវកម្មវៀតណាមចូលទៅក្នុងទ្វីបអាហ្វ្រិក ជាពិសេសការចំណាយលើការដឹកជញ្ជូនមានកម្រិតខ្ពស់ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវការការអភិវឌ្ឍបន្ថែមទៀត។ ដូច្នេះហើយទើបការសម្របសម្រួលពាណិជ្ជកម្ម ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ក្នុងការរក្សាអាជីវកម្មឲ្យដឹងពីទីផ្សារអាហ្វ្រិក ហើយគួរតែពិចារណាបើកការិយាល័យតំណាងនៅក្នុងប្រទេសអាហ្វ្រិកដើម្បីជំរុញការនាំចេញ៕
អត្ថបទ៖ លីនី


