ផ្លែស្វាយរបស់កម្ពុជានឹងចាប់ផ្ដើមហោះទៅកាន់កូរ៉េខាងត្បូងជាលើកដំបូង នាខែតុលាខាងមុខនេះ
សេដ្ឋកិច្ច June 24, 2019 Chan Sreyny

យោងទៅតាមអនុប្រធានក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានឲ្យដឹងថា ប្រទេសកម្ពុជានឹងចាប់ផ្ដើមការនាំចេញផ្លែស្វាយស្រស់ៗទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅក្នុងខែតុលាខាងមុខនេះ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៥ ។ ជាមួយគ្នានេះដែរ ការនាំចេញនេះនឹងត្រូវធ្វើឡើងដោយក្រុមហ៊ុន Hyundai Agro នៅកម្ពុជា ដែលជាក្រុមហ៊ុនរួមគ្នារវាងក្រុមហ៊ុន Hyundai Corporation និងដៃគូក្នុងស្រុក Mao Legacy បន្ទាប់ពីការត្រួតពិនិត្យគុណភាពយលើចំហាយវិទ្យុសកម្មដើម្បីបំពេញតម្រូវការរបស់ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្លែស្វាយត្រូវបាននាំចេញទៅបណ្ដាប្រទេសជាច្រើននៅប៉ែកអុឺរ៉ុប​ដោយក្រុមហ៊ុន Kingdom Fruits International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ហើយត្រូវបានគេរំពឹងថាចំនួននៃការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសជាច្រើនទៀតនឹងមានការកើនឡើង បន្ទាប់ពីការកែច្នៃការវេចខ្ចប់ និងសម្ភារៈ VHT ត្រូវបានបង្កើតឡើង៕

អត្ថបទ៖ លីនី