យោងតាមសេចក្តីថ្លែងការណ៍របស់ SSEZ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ដែលវិនិយោគដោយចិនបានកំពុងរៀបចំការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងគោលបំណងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនមូលនិធិលើកកម្ពស់ការអភិវឌ្ឍតំបន់ និងដើម្បីចូលរួមចំណែកយ៉ាងធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះដែរ SSEZ ត្រូវបានរដ្ឋាភិបាលចាត់ទុក ជាគំរូល្អសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយបានផ្ដល់នូវអាគារសម្រាប់កម្មករនិយោជិត ជាទីកន្លែងស្នាក់នៅ និងសម្រាប់បណ្តុះបណ្តាលជំនាញផ្សេងៗ ។
គួរបញ្ជាក់ផងដែរថាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ លើផ្ទៃដីទំហំ ១,១១៣ ហិកតាស្ថិតនៅចម្ងាយ ១២ គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភាគនិរតី ខេត្តព្រះសីហនុ ដោយមានរោងចក្រជាង ១៦០ កន្លែងផលិតវាយនភណ្ឌ ស្បែកជើង គ្រឿងអេឡិចត្រូនិច សំបកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងសង្ហារឹម គ្រឿងបរិក្ខាការិយាល័យ និងឧបករណ៍កីឡាជាដើម។ ដោយមានមូលនិធិវិនិយោគដែលបានចុះបញ្ជីប្រហែល ៩១៨ លានដុល្លារអាមេរិក ដែលអាចបង្កើតឪកាសការងារបានជាង ២០,០០០ សម្រាប់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ លីនី


