នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook​ ៖ « កុំធ្វើការដើម្បីតែប្រាក់ ប្រសិនបើអ្នកចង់មានភាពរីករាយក្នុងជីវិត »
បុគ្គលជោគជ័យ June 22, 2019 Chan Sreyny

លោក Tim cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៦២៥ លានដុល្លារ ដែលត្រូវបានគេស្គាល់ថាជាបុគ្គលជោគជ័យមួយរូបក្នុងចំណោមបុគ្គលល្បីៗជាច្រើននៅលើពិភពលោក ដោយការគ្រប់គ្រង នឹងដឹកនាំក្រុមហ៊ុន Apple បន្ទាប់ពីលោក Steve Jobs ។ ជាមួយគ្នានេះដែរទម្រាំមានថ្ងៃនេះ លោកបានរៀនសូត្រ និងស្វែងយល់ពីរឿងជាច្រើនដែលអាចធ្វើឲ្យលោកមានការងារល្អ និងអាចរកប្រាក់ចំនូលបានច្រើន ដោយលោកបានផ្ដល់ដំបូន្មានមួយសម្រាប់មនុស្សជំនាន់ក្រោយថា « កុំធ្វើការដើម្បីតែប្រាក់ ប្រសិនបើអ្នកចង់មានភាពរីករាយក្នុងជីវិត»។

យោងតាមបទពិសោធ Tim cook បាននិយាយថា « អ្នកត្រូវរកចំណុចប្រសព្វរវាងការធ្វើអ្វីមួយដែលអ្នកចូលចិត្ត និងអ្វីដែលផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃ » ដោយលោកបានអះអាងថា ប្រសិនបើអ្នករកមិនឃើញចំនុចប្រសព្វទាំងនេះទេ អ្នកនឹងមិនមានអារម្មណ៍សប្បាយចិត្តទាល់តែសោះនៅក្នុងជីវិត។ លើសពីនេះបច្ចុប្បន្នលោកពេញចិត្តនឹងការងាររបស់ខ្លួន ហើយអាចរកប្រាក់ចំណូលបានរហូតដល់ ៨.៧៥ លានដុល្លារ ដោយសារតែលោកបានរៀនសូត្រពីដំបូន្មានទាំងនេះ ហើយចេះបែងចែកពីភាពខុសគ្នា​ រវាងការពេញចិត្តក្នុងការធ្វើការ និងការស្រលាញ់ការងារ ហើយភាពខុសគ្នារវាងចូលចិត្តការងារដើម្បីតែប្រាក់ខែ ធៀបនឹងការងារដែលផ្ដល់នូវប្រយោជន៍ដល់អ្នកដទៃ៕​

អត្ថបទ៖ លីនី