ព័ត៌មានចុងក្រោយ
  • និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុន​/គម្រោង អភិវឌ្ឍដីឡូតិ៍ចំនួន ០៧ ដែលគ្មានអាជ្ញាបណ្ណ និងអំពាវនាវពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ April 24, 2024 Khmernote

    និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហាញឈ្មោះក្រុមហ៊ុន​/គម្រោង អភិវឌ្ឍដីឡូតិ៍ចំនួន ០៧ ដែលគ្មានអាជ្ញាបណ្ណ និងអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ នៅក្នុងសេចក្ដីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. រួមមាន៖ ០១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ០២.

  • ឆ្នាំថ្មី ឡានថ្មី! ទៅលេងស្រុកជិះឡានឈ្នួល មកវិញជិះឡានថ្មីខ្លាញ់គោ ព្រោះញុំាប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong April 24, 2024 Khmernote

    មេឃកាន់តែក្ដៅខ្លាំង ប៊ូសស្រ្តងកាន់តែមានរង្វាន់ច្រើន ដូចបងប្រុសសំរស្មីអ៉ីចឹង មេឃក្ដៅខ្លាំងពេក មុនចេញដំណើរទៅលេងស្រុកកំណើតចូលឆ្នាំខ្មែរ ញុំាប៊ូសស្រ្តងត្រជាក់ៗ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី ១គ្រឿង។ អបអរសាទរបងប្រុស កង សំរស្មី អាយុ ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៣ បច្ចុប្បន្នមកធ្វើការនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយមានស្រុកកំណើតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បងប្រុស រស្មី បានប្រាប់ថា កំពុងរៀបចំចេញដំណើរទៅលេងស្រុកមុនចូលឆ្នាំខ្មែរ មេឃក្ដៅខ្លាំងពេក ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ផ្អើលអស់អ្នកភូមិ

  • ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចេញសេចក្តីជូនដំណឹងស្តីពីការវិលត្រឡប់មកតម្លៃដើមវិញជាដំណាក់កាលនៃថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 24, 2024 Khmernote

    ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ជូនចំពោះសាធារណជន និងអតិថិជនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្ដីពីការវិលត្រឡប់មកតម្លៃដើមវិញជាដំណាក់កាលនៃថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ តាមរយៈការផុសនៅលើផេកផ្លូវការ ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមគោររពជូនចំពោះសាធារណជន និងអតិថិជនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាទីរាប់អាន៖ យោងតាមកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានចែងថា “ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ហើយក្រុមហ៊ុនផ្លូវល្បឿនលឿននឹងបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា

  • ចិន ទទួលស្គាល់ជាផ្លូវការចម្ការដូងខ្មែរចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន ៥ សំរាប់នាំចេញទៅចិនឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 24, 2024 Khmernote

    លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមពេលនេះ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ត្រូវបានអនុម័តទទួលស្គាល់ជាផ្លូវការដោយអគ្គរដ្ឋបាលគយយចិន សម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ខណៈចម្ការដូង និងទីតាំងវេចខ្ចប់ទាំងនោះកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការវេចខ្ចប់ផ្លែដូងស្រស់។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការផ្ទាល់ខ្លួនលោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង

  • ត្រៀមខ្លួន! ក្រុមហ៊ុនធំៗចំនួន ១៣ នឹងផ្ដល់ឱកាសការងារជាង ៧០០កន្លែងដាក់ពាក្យភ្លាម សម្ភាសភ្លាម នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃទី២៥ ខែមេសានេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 23, 2024 Khmernote

    វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  • ខេត្ត ជាំងស៊ី ប្រទេសចិន ឯកភាពជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តដល់ពលរដ្ឋក្នុងខេត្ត និងជំរុញឲ្យមានជើងហោះហើរត្រង់ពីខេត្តជាំងស៊ី មកកម្ពុជានាពេលខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 23, 2024 Khmernote

    ថ្នាក់ដឹកនាំនៅខេត្ត ជាំងស៊ី របស់ប្រទេសចិន បានឯកភាព ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជាឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី និងជំរុញឲ្យមានជើងហោះហើរត្រង់ពីខេត្តជាំងស៊ីមកកាន់កម្ពុជានាពេលអនាគតខាងមុខ។ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំនៃបក្សកុម្មុយនីស្តចិន ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តជាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជាឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជាឲ្យកាន់តែច្រើន ព្រមជាមួយការជំរុញឲ្យមានជើងហោះហើរត្រង់ពីខេត្តជាំងស៊ីមកកាន់កម្ពុជានាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នាក្នុងការអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន

  • រំភើបណាស់! កម្ពុជា នឹងមានភូមិខ្មែរនៅប្រទេសជប៉ុននាពេលខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 23, 2024 Khmernote

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួង គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ

  • កម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារចំនួនពីរ ដើម្បីអភិវឌ្ឍន៍កសិកម្ម និងលក្ខខណ្ឌនៃការនាំចេញចំណីសត្វសុនខធ្វើពីស្បែកគោ នៅកម្ពុជាទៅចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 23, 2024 Khmernote

    កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរនៅក្នុងប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សូមជម្រាបថា ពិធីសារទាំងពីរ ដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមចុះហត្ថលេខា ក្រោមអធិបតីភាព ឯកឧត្តម